ពីនេះ ពីនោះ
តើ​ពាក្យ​«​ការអភិរក្ស​» មាន​និយមន័យ​ដូចម្ដេច នៅក្នុង​ពាក្យ​បច្ចេក​សព្ទ​វប្បធម៌​?
20, Sep 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​មួយ​អាចមាន​ន័យ​លើស​ពីមួយ ទៅតាម​បរិបទ​នៃ​ការប្រើប្រាស់​។ ដោយឡែក​ពាក្យ​ថា​«​ការអភិរក្ស​» នៅក្នុង​ពាក្យ​បច្ចេក​សព្ទ​ធម្មតា​អាចមាន​និយមន័យ​មួយ ប៉ុន្តែ​នៅក្នុង​ពាក្យ​បច្ចេក​សព្ទ​វប្បធម៌ និង​វិចិត្រសិល្បៈ មានន័យ​មួយ​ផ្សេងទៀត​។ តើ​ពាក្យ​នេះ​មាន​និយមន័យ​យ៉ាងដូចម្ដេច​?



​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​ពី​និយមន័យ នៃ​ពាក្យ​ថា​«​ការអភិរក្ស​»​ថា ជាការ​គ្រប់គ្រង​ថែរក្សា ការពារ ដើម្បី​ប្រើប្រាស់ ប្រកបដោយ​និរន្តរភាព​នូវ​បុរាណវត្ថុ សិល្បៈ​ប្រាសាទបុរាណ ស្ថានីយ​បុរាណវិទ្យា និង​ធនធាន​បេតិកភណ្ឌ ឲ្យ​មាន​សុវត្ថិភាព ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​។​

​ពាក្យ​នេះ នៅក្នុង​ទស្សនៈ​ទូទៅ​«​អភិរក្ស​» គឺ​ផ្ដោតលើ​ការការពារ​ផ្សេងៗ​ដល់​អគារ ស្ថានីយ​បុរាណ ទីក្រុង​បុរាណ រួមមាន​ការថែទាំ ការជួសជុល ការពង្រឹង​និង ការបន្ថែម​កម្លាំង​។​

​ដកស្រង់​ពី​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​,២០១៥


© រក្សាសិទ្ធិដោយ thmeythmey.com