ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ឈឺពោះ​នៅ​ចំ​កណ្តាល​ពោះ​គួរ​គិតដល់​ជំងឺ​អ្វី​ខ្លះទៅ​?
21, Sep 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ជួប​ហើយ​ការឈឺ​ពោះ ដោយ​ខុស​ត្រង់​ថា អ្នកខ្លះ​ឈឺ​តិចតួច ខ្លះ​ឈឺ​មធ្យម និង​ខ្លះ​ឈឺ​ខ្លាំង​ប៉ុណ្ណោះ ហើយ​ការឈឺ​នេះ​អាច​ឈឺ​ជាប់​រហូត ឬ​ឈឺ​បាត់ៗ​។ ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​បើសិន​ជាការ​ឈឺពោះ​របស់​អ្នកមាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​មិន​អាចធ្វើ​ចលនា​អ្វី​បាន​ទាល់តែសោះ ឬ​មិនអាច​អង្គុយ​ហ្នឹង ឬ​ត្រូវ​ស្ថិតក្នុង​ជំហរ​ណាមួយ​ទើប​បាត់​ឈឺ​វិញ​។ អ្នក​ក៏​គួរតែ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​ដែរ​បើសិន​ជាការ​ឈឺពោះ​នោះ​កើតឡើង​ជាមួយនឹង​អាកា​រៈ​ក្តៅខ្លួន រាក​ឈាម ឬ​តឹង​ក្នុង​ពោះ​ខ្លាំង​។​



​ទោះបីជា​យ៉ាងណាក៏ដោយ ការឈឺ​ពោះ​មាន​មូលហេតុ​របស់​វា​ច្រើនណាស់ ប៉ុន្តែ​បើសិន​ជាការ​ឈឺពោះ​នោះ​កើតឡើង​នៅ​ចំ​កណ្តាល​នៃ​ពោះ​វិញ មាន​ជំងឺ​មួយចំនួន​ដែល​អ្នក​គួរតែ​គិតដល់​ដូចជា​៖

    រលាក​ខ្នែងពោះវៀន​
    ផលវិបាក​ជំងឺ​ទឹកនោមផ្អែម​ដែល​បង្កឡើង​ដោយសារ​ជាតិ​កេ​តូន​ក្នុង​ឈាម​ឡើង​ខ្ពស់​
    ការ​មាន​របួស​
    ស្ទះ​ពោះវៀន​
    មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​របស់​ពោះវៀន​
    រលាក​លំពែង​
    ការរីក​ធំ​នៃ​សរសៃឈាម​អា​អ័ក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com