ពីនេះ ពីនោះ
សារិកាកែវ​ក្បាល​លឿង ជា​បក្សី​សម្បូរ​រស់នៅ ខេត្តមណ្ឌលគិរី​
21, Sep 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​សារិកាកែវ​ក្បាល​លឿង គឺជា​ឈ្មោះ​សត្វ​សា្ល​ប​មួយ​ប្រភេទ​ដែល​បក្សី​ឈ្មោល មាន​ដងខ្លួន​រលោង បន្ទូលក្បាល​និង​ក​ពណ៌​លឿង មាន​ដៅ​ពណ៌​លឿង​មួយ​ដុំ​នៅលើ​ស្លាប ជុំវិញ​រង្វង់​ភ្នែក​ពណ៌​លឿង​។ ចំណែក​បក្សី​ញី​វិញ មានបន្ទូល​ក្បាល និង​កមាន​ដៅ​លឿង​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​។ បក្សី​មួយ​ប្រភេទ​នេះ ច្រើន​រស់នៅ​តាម​ព្រៃស្រោង និង​ព្រៃរបោះ​ចម្រុះ និង​តាម​ជាយព្រៃ​។ កំណត់ត្រា​សត្វ​ស្លាប​នៅ​កម្ពុជា បាន​បញ្ជាក់ថា សារិកាកែវ​ក្បាល​លឿង​នេះ ភាគច្រើន​សម្បូរ​រស់នៅ ខេត្តមណ្ឌលគិរី និង​ចំណែក​តំបន់​គិរី​រម្យ បានធ្វើការ​កត់ត្រា​បានតែ​ម្ដងគត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បន្ថែម​ពីនេះ វា​គឺជា​ប្រភេទ​សត្វ​ស្លាប កំពុង​រង​ការគំរាមកំហែង​ដោយ​ទាក់​ចាប់​យកទៅ​ចិញ្ចឹម ឬ​លក់​ចេញទៅ​ក្រៅប្រទេស​ព្រោះ​ជា​ប្រភេទ​ដែល​ចេះ​និយាយ​។ ដោយឡែក​រដូវ​បន្ត​ពូជ គឺ​ចាប់ពី​ខែមេសា ដល់​ខែសីហា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com