ពីនេះ ពីនោះ
តើ​អ្នកដឹង​ទេ​ថា​ពាក្យ​«​ស្រទាប់​វប្បធម៌​» មានន័យ​បែបណា​?
21, Sep 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ស្រទាប់​វប្បធម៌​» គឺជា​ពាក្យ​ដែល​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​អនុម័តិ​សម្រាប់​ប្រើ​នៅក្នុង​បច្ចេក​សព្ទ​វប្បធម៌ និង​វិចិត្រសិល្បៈ  ដែល​ពាក្យ​នេះ​ត្រូវ​នឹង​ភាសា​អង់គ្លេស​ថា «Cultural layer» ។  តើ​ពាក្យ​នេះ​មាន​និយមន័យ​យ៉ាងដូចម្ដេច​?



​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​ពី​និយមន័យ នៃ​ពាក្យ​ថា​«​ស្រទាប់​វប្បធម៌​» មានន័យថា ជា​ស្រទាប់ដី​ដែលមាន​សំណល់​សកម្មភាព​មនុស្ស​មានដូចជា បុរាណវត្ថុ​សិល្បៈ បុរាណ​អចលនវត្ថុ បុរាណ​ជីវ​វត្ថុ បុរាណ​ភូ​គ​ព្ភ​វត្ថុ រចនាសម្ព័ន្ធ​សំណង​ជាដើម ដែល​អាច​ឲ្យ​យើង​យល់ដឹង​នឹង​បែងចែក​សម័យកាល​នីមួយៗ​ដាច់ដោយឡែកៗ​ពីគ្នា​៕

​ដកស្រង់​ពី​សទ្ទានុក្រម​វប្បធម៌ និង​វិចិត្រសិល្បៈ​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​,២០១៥


© រក្សាសិទ្ធិដោយ thmeythmey.com