ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​អ្វីដែល​គួរ​ធ្វើ និង​មិនគួរ​ធ្វើ នៅពេល​រួមភេទ​
20, Sep 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវភេទ ឃើញថា​មាន​មិត្ត​អ្នកអាន​របស់​យើង​ច្រើនណាស់​បាន​ចោទ​ជា​សំណួរ​មក​ខាង​គេហទំព័រ​សុខភាព​យើងខ្ញុំ​។ ប៉ុន្តែ​ភាគច្រើន​គឺ​ពួកគេ​មិនបាន​ដឹងថា តើ​គួរ​ធ្វើ​អ្វីខ្លះ និង​មិនគួរ​ធ្វើ​អ្វីខ្លះ​ក្នុងពេល​រួមភេទ​នោះទេ​។ ដូច្នេះ​តើ​វា​មាន​អ្វី​ខ្លះទៅ​?



​ប្រើ​ស្រោមអនាម័យ​
​ច្បាប់​រួមភេទ​ដំបូង​គេ​ដែល​អ្នក​ត្រូវ​គិត​មុនគេ​មុនពេល​រួមភេទ​គឺ​ក្នុង​ខ្លួន​មាន​ស្រោមអនាម័យ​ឬ​អត់​។ បើសិនជា​មិនមាន​ទេ អ្នក​គួរតែ​សួរ​ដៃគូ​រថា​គេ​មាន​ឬ​អត់​។ រឿងនេះ​មិន​ខ្វល់​ថា វា​ជា​លើកដំបូង​ក្នុង​រួមភេទ ឬ​ធ្លាប់​រួមភេទ​ច្រើន​រាប់មិនអស់​ឡើយ ព្រោះ​ដើម្បី​សុវត្ថិភាព អ្នក​ត្រូវតែមាន​វា​។ ការរួម​ភេទ​ដោយ​ប្រើ​ស្រោមអនាម័យ អាច​ការពារ​អ្នក​ពី​ជំងឺ​កាមរោគ និង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន​។​

​មិនត្រូវ​ឲ្យ​ទឹករំអិល​ប៉ះពាល់​នឹង​ដំបៅ​នៃ​រាងកាយ​ឡើយ​
​បើសិនជា​អ្នកមាន​ដំបៅ សម្លាក ឬ​របួស​រហែក​ស្បែក​ណាមួយ​នៅ​តំបន់​ឯកជន ឬ​ក្នុង​មាត់​នោះ ចូរ​ធ្វើយ៉ាងណា​ចៀសវាង​ការប៉ះពាល់​ទឹករំអិល​ពី​ក្នុង​ខ្លួន​ទៅលើ​តំបន់​នេះ​ទាំងអស់​។ ទឹករំអិល​នោះ​ចង់​សម្តៅ​ទៅលើ ទឹកកាម ទឹករំអិល​ពី​ទ្វារមាស ឈាម និង​ទឹកមាត់​។ ព្រោះ​វា​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​កាមរោគ ឬ​ឆ្លង​រោគ​បាន​។ បើសិនជា​អ្នកមើល​ឃើញ​តំបន់​នៅ​ជុំវិញ​តំបន់​ឯក​ជន់ និង​មាត់ ចូរ​កុំ​រួមភេទ​ឲ្យ​សោះ​លុះត្រាតែ​មានការ​អនុញ្ញាតិ​ពី​គ្រូពេទ្យ​។​

​មាន​ភាពស្មោះត្រង់​
​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​អៀនខ្មាស់​អំពី​រឿង​គ្រប់យ៉ាង​អំពី​ការ​រួមភេទ​ពីមុនៗ​ដូចជា ការឆ្លង​រោគ ឬ​ទើបតែ​ឆ្លង​រោគ​ថ្មីៗ យក​ល្អ​គួរតែ​ចៀសវាង​ការអៀនខ្មាស់​ទាំងអស់ ហើយ​បង្កើត​ភាពស្មោះត្រង់​ជាមួយ​ដៃគូ​វិញ​ទៅ​។ បើសិនជា​អ្នក​កំពុងតែ​ព្យាបាល​ជំងឺ​កាមរោគ ឬ​ការបង្ក​រោគ​ផ្សេងៗ ចូរ​ប្រាកដថា អ្នក​បាន​ប្រាប់​រឿង​ដល់​គ្រូពេទ្យ និង​សុំ​ការអនុញ្ញាតិ​ពី​គាត់​ថា​អាច​រួមភេទ​បាន ឬ​អត់​។ អ្នក​ក៏ត្រូវ​តែមាន​ភាពស្មោះត្រង់​ជាមួយ​គ្រូពេទ្យ​ដែរ​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​អ្នក​បាន​ពេញលេញ​។​

​កុំ​ធានា​
​បើសិនជា​ដៃគូ​អ្នកមាន​ដំបៅ ឬ​ដុំ​ណាមួយ​នៅក្នុង​មាត់ ហើយ​ក៏បាន​ពិនិត្យ​រួចមកហើយ​នោះ វា​ក៏​មិនមែន​មានន័យថា គេ​មិនមាន​ជំងឺ​កាមរោគ​ដែរ​។ ជំងឺ​កាមរោគ​ច្រើនណាស់​ដែល​មិនមាន​បង្ហាញ​ជា​រោគសញ្ញា ហើយ​ភាគច្រើន​គឺ​មិនដឹងថា​ខ្លួន​មាន​ជំងឺ​នេះ​ទេ​។ មធ្យោបាយ​តែមួយគត់​ដែល​អ្នក​អាច​ធ្វើបាន​គឺ​ធ្វើតេស្ត​រក​ជំងឺ​នេះ​តែម្តង​។ ដូច្នេះ​ការប្រើ​ស្រោមអនាម័យ​នៅតែ​ជា​រឿង​សំខាន់​បើសិនជា​មិនទាន់មាន​អ្វីមួយ​ច្បាស់លាស់​នៅឡើយ​។​

​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​
​ក្បួន​ដ៏​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​តេ​ធ្វើ​នោះ​គឺ​ការពិនិត្យ​សុខភាព​ជា​ទៀងទាត់​។ អ្នកខ្លះ​ចង់​ពិនិត្យ​សុខភាព​តែ​នៅពេល​មាន​អា​ការៈមិន​ស្រួលខ្លួន​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ជំងឺ​កាមរោគ​មិន​ប្រាកដថា​បង្ក​រោគសញ្ញា​ទាំងអស់​នោះទេ​។ វា​អាចធ្វើ​ឲ្យ​អ្នកជំងឺ​មាន​សុខ​ភាពល្អ​ធម្មតា ហើយ​មើលទៅ​មិនដឹងថា​មាន​ជំងឺ​ផង​។ បុរស និង​ស្ត្រី​គួរតែ​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​ជា​ទៀងទាត់​។ ស្ត្រី​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ក្នុង​អាង​ត្រគៀក​ជា​រៀងរាល់ឆ្នាំ ឬ​ញឹកញាប់​បើសិនជា​អ្នក​ងាយ​នឹងមាន​ជំងឺ​។​

​មិនត្រូវ​ឈប់​អនុវត្ត​ការរួម​ភេទ​ប្រកបដោយ​សុវត្ថិភាព​ឡើយ​
​បើសិនជា​អ្នក និង​ដៃគូ​ធ្លាប់​ឆ្លង​ជំងឺ​កាមរោគ​រួច ឬ​ទើបតែ​ព្យាបាល​វា​រួច មិនត្រូវ​ឈប់​អនុវត្ត​ការរួម​ភេទ​ដែលមាន​សុវត្ថិភាព​ឡើយ​។ រឿងនេះ​មិនមែន​មានន័យថា អ្នក​អាចធ្វើ​អ្វី​តាមចិត្ត​ចង់​នោះទេ​។ ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​នឹង​ជួយ​ការពារ​អ្នក​ពី​ការឆ្លង​ជំងឺ​ម្តងទៀត ឬ​ធ្វើ​ឲ្យ​ជំងឺ​ឆាប់​ជា​។ យ៉ាងណាមិញ ការដែល​មានការ​បង្ក​រោគ​រយៈពេល​យូរ​ដូចជា​ស្វាយ និង​ជំងឺ​ប៉េ​ស​នៅ​ប្រដាប់ភេទ​អាចធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​ឆ្លង​ជំងឺអេដស៍​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com