ពីនេះ ពីនោះ
ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ បន្ត​ពូជ​ចាប់ពី ខែធ្នូ ដល់​ខែសីហា​
01, Oct 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប​កន្លង់​បំពង់ក​ត្នោត​ចាស់ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ខ្នង​ពណ៌​បៃតង​ភ្លឺ ផ្នែក​ពោះ​ពណ៌​ប្រផេះ​ស្រាល តែ​បំពង​ក និង​ទ្រូង​ពណ៌​ប្រផេះ ក្រ​ម៉ៅ​ជាង កន្ទុយ​ពណ៌​ត្នោត​ខ្ចី ថ្ងាស​ពណ៌​បៃតងចាស់​។ ចំណែក​បក្សី​ញី ថ្ងាស​គ្មាន​ពណ៌​បៃតងចាស់​ទេ​។ បក្សី​ប្រភេទ​នេះ តែងតែ​រស់នៅ​តាម​ជាយព្រៃ ព្រៃកោងកាង ព្រៃ​ជាំ ដំណុះ​ព្រៃ​ក្មេង  គុម្ពោត​ព្រៃ​តំបន់​កោះ ព្រៃ​ចំការ និង​វាលទំនាប​។ ជាទូទៅ​បក្សី​នេះ តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង ហើយនឹង​បន្ត​ពូជ​ចាប់ពី ខែធ្នូ ដល់​ខែសីហា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com