អន្តរជាតិ
គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​UN មាន​អ្វីខ្លះ​?
03, Oct 2016 , 10:19 pm        
រូបភាព
ដោយ:
គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ឬ​ហៅថា​កាត់ SDGs (Sustainable Development Goals) គឺជា​គោលដៅ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អនុវត្ត​រយៈពេល​១៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៥​ដល់​២០៣០ ដែល​ត្រូវ​បានអនុម័ត​នៅ​ចុងឆ្នាំ​២០១៥​កន្លងទៅ​។ គោលដៅ​អភិវឌ្ឍន៍​នេះ ត្រូវបាន​ចូលមក​ជំនួស​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​របស់​អង្គការសហប្រជាជាតិ​ដែល​អនុវត្ត​សម្រាប់​រយៈពេល​១៥​ឆ្នាំមុន គឺ​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៥​។


​បើទោះបីជា SDGs ត្រូវបាន​អនុម័ត និង​ដាក់​ឲ្យ​អនុម័ត​ជិត​មួយឆ្នាំ​ហើយ​នោះ បញ្ហា​នេះ នៅតែ​បន្ត​លើក​ឡើងជា​បញ្ហា​នៅឡើយ​នោះទេ​នៅក្នុង​អង្គការសហប្រជាជាតិ​។ ជាពិសេស​នោះ នា​សម័យប្រជុំ​ពេញអង្គ​នៃ​មហាសន្និបាត​អង្គ​សហប្រជាជាតិ​លើក​ទី​៧១ ដែល​ទើបតែ​បញ្ចប់​កាលពី​សប្តាហ៍​មុន​នោះ មេដឹកនាំ​ពិភពលោក បានបង្ហាញ​ក្តីបារម្ភ​ពី​បញ្ហា​ដូចជា​អ​សមភាព​នៃ​ការអភិវឌ្ឍន៍ បញ្ហា​សន្តិសុខ និង​អ​ស្ថិរ​ជាដើម​។

ខាងក្រោម​នេះ គឺជា​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ទាំង​១៧ ដែល​មេដឹកនាំ​ពិភពលោក បាន​ប្តេជ្ញា​ក្នុងការ​សម្រេច​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០​។

១. បញ្ចប់​ភាពក្រីក្រ​គ្រប់​ទម្រង់​នៅ​គ្រប់​ទីកន្លែង​
២. បញ្ចប់​ភាព​អត់​ឃា្ល​ន សម្រេច​ឲ្យ​បាន​សន្តិសុខ​ស្បៀង និង អាហារូបត្ថម្ភ​ប្រសើរ​ជាង​មុន និង លើកកម្ពស់​កសិកម្ម​មា​ន​និរន្តរភាព​
៣. ធានា​ឲ្យ​មាន​ជីវភាព​ប្រកបដោយ​សុខភាព​ល្អ និង លើកកម្ពស់​សុខុមាលភាព​សម្រាប់ មនុស្ស​គ្រប់រូប​នៅ​គ្រប់​វ័យ​
៤. ធានា​ឲ្យ​មានការ​អប់រំ​ប្រកបដោយ​គុណ​ភាពជា​បរិ​យា​ប័ន្ន​(​គ្រប់គ្នា ឬ​ទាំងមូល​) និង ដោយ​សមធម៌ ព្រមទាំង​លើកកម្ពស់​ឳ​កាស​រៀនសូត្រ​ពេញ​មួយ​ជិវិត​សម្រាប់​មនុស្ស​គ្រប់រូប​
៥. សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​នៃ​ស្ត្រី និង​កុមារី​គ្រប់រូប​

៦. ធានា​វត្ត​មានទឹក និង​ការគ្រប់គ្រង​ទឹក និង អនាម័យ​ដោយ​និរន្ត​ភាព​សម្រាប់​មនុស្ស​គ្រប់រូប​
៧. ធានា​ឲ្យ​មានការ​ទទួលបាន​ថាមពល​ក្នុងតម្លៃ​ដែល​អាច​ជាវ​បាន ទុកចិត្តបាន មាន​និរន្តរភាព និង​ទំនើប សម្រាប់​មនុស្ស​គ្រប់រូប​
៨. លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន័ និង​ចីរភាព មុខរបរ​ពេញលេញ និង ដែល​ផ្តល់​ផល និង ការងារ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់រូប​
៩.​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ដែល​ធន់​នឹង​អាកាសធាតុ លើកកម្ពស់​ឧស្សា​ហូ​នីយកម្ម​ជា         បរិ​យាប​ន្ន័ និង ដែលមាន​និរន្តរភាព និង លើកស្ទួយ​ន​វា​នុ​វន្ត​ន៍​
១០. កាត់បន្ថយ​វិសមភាព​នៅក្នុង និង រវាង​ប្រទេស​នានា​

១១. ធ្វើ​ឲ្យ​ទីក្រុង និង​កន្លែង​តាំង​លំនៅស្ថាន​របស់​មនុ​ស្សមា​ន​លក្ខណៈ​បរិ​យាប​ន្ន័ សុវត្ថិភាព ធន់ និង មាន​និរន្តរភាព​
១២. ធានា​ឲ្យ​មានការ​ប្រើប្រាស់ និង ផលិតកម្ម​តាម​ទម្រង់​ដែលមាន​និរន្តរភាព​
១៣. ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​នឹង​ការប្រែប្រួល​អាកាសធាតុ និង ការជះឥទ្ធិពល របស់​វា​
១៤. អភិរក្ស និង ប្រើប្រាស់​មហាសមុទ្រ សមុទ្រ ជា​និរន្តរភាព និង ធន​ធនា​សមុទ្រ​សម្រាប់ ការអភិវឌ្ឍន៍​ជា​និរន្តរភាព​
១៥. ការពារ ធ្វើ​ឲ្យ​មាន​ឡើងវិញ និង លើកកម្ពស់​នូវ​ការប្រើប្រាស់​ប្រព​ន្ធ័​អេកូឡូស៊ី​ដែន​គោក​ជា​និរន្ត​ភាព គ្រប់គ្រង​ព្រៃឈើ ទប់ស្កាត់​ការកែប្រែ​ទៅជា​តំបន់​វាល​ខ្សាច់ និង បញ្ឈប់ និង ប្រឆាំងនឹង​ការកែប្រែ​ស្ថានភាព​ដី​ឲ្យ​កាន់តែ​អាក្រក់ និង បញ្ឈប់​នូវ​ការធ្វើ​ឲ្យ​មានការ​បាត់បង់  ជីវៈចម្រុះ​

១៦. លើកកម្ពស់​សន្តិភាព និង សង្គម​ជា​បរិ​យា​ប័ន្ន សម្រាប់​ការអភិវឌ្ឍន៍​ជា​និរន្តរភាព ផ្តល់នូវ យុត្ត​ធម៌​សម្រាប់​រាល់គ្នា និង ធ្វើ​ឲ្យ​វា​កាន់​តែមាន​ប្រសិទ្ធភាព ស្ថាន​ប័ន​ប្រកបដោយ​ការទទួលខុសត្រូវ និង បរិ​យា​ប័ន្ន​គ្រប់​លំដាប់ថ្នាក់​
១៧. រឹតបន្តឹង រាល់​មធ្យោបាយ​ក្នុងការ​អនុវត្ត និង ពង្រឹង​ភាពជា​ដៃគូ​ជាស​កល​សម្រាប់​ការអភិវឌ្ឍន៍ ជា​និរន្តរភាព​៕


© រក្សាសិទ្ធិដោយ thmeythmey.com