ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានស្តីទី CNRP ចេញពីបរិវេណទីស្នាក់ការបក្សលើកដំបូង ក្រោយឃុំខ្លួន​ឯងអស់១៣២ថ្ងៃ
05, Oct 2016 , 10:04 am        
រូបភាព
ហ្វេសប៊ុកឯកឧត្តម សម រង្ស៊ី បាន​ផ្សាយផ្ទាល់ពី​សកម្មភាពអនុប្រធាន​របស់ខ្លួន
ហ្វេសប៊ុកឯកឧត្តម សម រង្ស៊ី បាន​ផ្សាយផ្ទាល់ពី​សកម្មភាពអនុប្រធាន​របស់ខ្លួន
ដោយ: ថ្មីៗ
ឯកឧត្តម កឹម សុខា ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះជាតិ ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹក​ថ្ងៃពុធ ទី៥ ខែតុលា នេះ។



​មេដឹកនាំ​បក្ស​ប្រឆាំងរូបនេះ ធ្វើ​ដំណើរ​តាម​រថយន្ត ដែល​អមដោយរថយន្ត និងម៉ូតូ មួយចំនួន ដោយមិន​មាន​ការហែរហម​ច្រើនពីសំណាក់​អ្នកគាំទ្រនោះឡើយ។ គាត់បាន​ទៅ​ដល់​ការិយាល័យ​ចុះឈ្មោះនាវេលាម៉ោង​១០ និង​១០នាទី នៅលើទីតាំងលិចទឹក​មួយកន្លែង។

នេះ​ជាលើក​ដំបូងហើយ​ដែលឯកឧត្តម កឹម សុខា ចេញពី​បរិវេណ​ទីស្នាក់ការគណបក្ស បើគិត​ចាប់តាំងពីការឃុំខ្លួន​ឯង​ពី​ថ្ងៃទី​២៦ ខែឧសភា មក ពោលគឺមាន​រយៈពេល​១៣២ថ្ងៃ៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com