កីឡាជាតិ
ជាតិ
ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​កីឡាករ​គ្រោះថ្នាក់​ក្នុង​ក្រសែភ្នែក​របស់​គ្រូបង្វឹក​ក្រុម​ស្រីលង្កា​
08, Oct 2016 , 2:04 pm        
រូបភាព
Prak Muny Udom (រូបភាពហ្វេសប៊ុក៖ FFC)
Prak Muny Udom (រូបភាពហ្វេសប៊ុក៖ FFC)
ដោយ:
 
​ទោះបី​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម មិនអាច​រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃទី​៦ ខែតុលា ក៏ដោយ​។ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្រីលង្កា ដែល​បាន​ទស្សនាការ​ប្រកួត​នោះបាន​ចាត់ទុក​ខ្សែប្រយុទ្ធ​រូបនេះ​ជា​កីឡាករ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​លោក​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃទី​៩ ខែតុលា ស្អែក​នេះ​។

 
​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ក្លាយជា​កីឡាករ​ឧបសគ្គ​ដ៏​ធំ​ម្នាក់​ក្នុង​ក្រសែភ្នែក​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្រីលង្កា​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​កម្ពុជា​នៅ​ពហុ​កី​ដ្ឋា​ន​ជាតិ នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ថ្ងៃទី​៩ ខែតុលា ស្អែក​នេះ​។​
 
 
 
​ទោះបី​ខ្សែប្រយុទ្ធ ប្រាក់ មុន្នី​ឧ​ត្ត​ម មិនអាច​រក​គ្រាប់​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង កាលពី​យប់​ថ្ងៃទី​៦ ខែតុលា ជូន​កម្ពុជា​ក៏ដោយ​។ ប៉ុន្តែ លោក Dudley Steinwall គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស្រីលង្កា​ដែល​បាន​ទស្សនា​ការប្រកួត​បានចាត់ទុក​ថា ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​កីឡាករ​ម្នាក់​ដែលមាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​ក្នុង​ការប្រកួត ជាពិសេស​រូបគេ​នឹង​ក្លាយជា​កីឡាករ​ម្នាក់​ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​ក្រុម​របស់លោក​នា​ការប្រកួត​នៅ​ថ្ងៃស្អែក​នេះ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​មិញ លោក Dubley Steinwall បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្កេតឃើញថា ការរៀបចំ​តាំងពី​តំបន់​ការពារ​រហូតដល់​តំបន់​ប្រយុទ្ធ​របស់​កម្ពុជា គឺ​រៀបចំ​មាន​ទម្រង់ កលល្បិច និង​បច្ចេកទេស​ល្អ​។ ហើយ​សម្រាប់​កីឡាករ​ដែល​ខ្ញុំ​គិតថា គ្រោះថ្នាក់ និង​គួរតែ​ត្រូវ​ប្រយ័ត្នប្រយែង​នោះ គឺ​កីឡាករ​ពាក់អាវ​លេខ​៧ ព្រោះ​គាត់​ជា​កីឡាករ​ដែលមាន​បច្ចេក​ទេស និង​ជំនាញ​ក្នុងការ​ប្រកួត​»៕ 
 
 
 
   



Tag:
 បាល់ទាត់​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  Dudley Steinwall
© រក្សាសិទ្ធិដោយ thmeythmey.com