ជាតិ
ក្រុមហ៊ុន Google បង្ហាញ​ជំនួយការ​ក្នុងផ្ទះ​របស់ខ្លួន​
08, Oct 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​មនុស្ស​យន្ត​សម្រាប់​ជួយ​ធ្វើ​ការងារ​ផ្ទះ​នៅ​មិនទាន់​ផលិត​បាន​នោះទេ ប៉ុន្តែ​ម៉ាស៊ីន​ដែល​មិនត្រូវ​ការប្រើប្រាស់​កម្លាំង​ត្រូវបាន​បង្កើតឡើង​ហើយ ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពុង​ប្រកួតប្រជែង​ទីផ្សារ​ម៉ាស៊ីន​នោះ​។


 
​ជំនួយការ​ក្នុងផ្ទះ​ដ៏​ថ្មី​បំផុត​មួយ​នេះ​មាន​លក្ខណៈ​តូច តម្លៃ​សមរម្យ ម៉ាស៊ីន​សម្រាប់​ដាក់​លើ​តុ​ដែលមាន​សំឡេង និង​ខួរក្បាល​នោះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Google​។ ឧបករណ៍​នេះ​ប្រៀប​ដូចនឹង​វិទ្យុ​តូច​មួយ​ដែល​អាច​លេងភ្លេង ប៉ុន្តែ​ក៏​អាច​ឆ្លើយ​នឹង​សំណួរ​ពិបាកៗ បើក​វចនានុក្រម ស្វែងរក​បញ្ជី​រាយ​មុខម្ហូប ហៅ​រថយន្តឈ្នួល ឬ​ទិញ​សំបុត្រ​កុន គ្រប់គ្រង​ទៅលើ​ឧបករណ៍​ទំនើប​ផ្សេងៗ ទាញយក​ព័ត៌មាន​ក្នុងការ​ហោះហើរ ហើយ​បើ​មានការ​អនុញ្ញាត​ពី​អ្នក ម៉ាស៊ីន​នេះ​នឹង​អាច​រៀនសូត្រ​បន្តិច​ម្តងៗ​ពី​ទម្លាប់ និង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ផងដែរ​។​
 
​ក្រុមហ៊ុន Google ដែល​សហការ​ជាមួយ​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Phillips អាចធ្វើ​ឲ្យ​ឧបករណ៍​ទំនើប​នេះ​គ្រប់គ្រង​ផ្ទះ​របស់​ពួកគេ​បាន​។ តម្លៃ​នៃ​ឧ​បរ​កណ៍ Google Home នេះ​គឺ ១២៩ ដុល្លារ ហើយនឹង​ចាប់ផ្តើម​ដឹក​ដល់ផ្ទះ​អតិថិជន​នៅក្នុង​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី​៤ ខែវិច្ឆិកា ខាងមុខនេះ​៕

​ដោយ VOA News 


 
 

Tag:
 វិទ្យាសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com