ពីនេះ ពីនោះ
ចាបស្រុក រក​ចំណី​នៅតាម​ក្បែរ​ភូមិ ឬ​ក្បែរ​ផ្ទះ​អ្នកស្រុក​
09, Oct 2016 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ចាបស្រុក គឺជា​ឈ្មោះ​បក្សី​តូច​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មានបន្ទូល​ក្បាល កញ្ចឹងក និង​ត្រចៀក​ពណ៌​ត្នោត​ខ្ចី ព្រមទាំង​ដើម​ស្លាប និង​ក្រោយ​ភ្នែក​ពណ៌​ត្នោត​ទុំ​។ ដោយឡែក​បក្សី​ញី​វិញ មាន​ខ្នង​ពណ៌​ត្នោត​ខ្ចី និង​ផ្នែក​ពោះ​ពណ៌​លឿងខ្ចី​។

 បក្សី​នេះ ច្រើន​រស់នៅ​តាម​តំបន់​លំហ គុម្ពោត​ព្រៃ តំបន់​មាត់សមុទ្រ តំបន់កសិកម្ម​ស្ងួត ក្បែរ​ទីប្រជុំជន និង​ក្បែរ​ភូមិ​អ្នកស្រុក​។ ជាទូទៅ​បក្សី​ប្រភេទ​នេះ តែងតែ​រក​ចំណី​នៅតាម​ជើង​ភូមិ ក្បែរ​ភូមិ ឬ​ក្បែរ​ផ្ទះ​អ្នកស្រុក​។ បន្ថែម​ពីនេះ​ចំពោះ​របាយ​រស់នៅ បក្សី​នេះ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​ស្ទើ​គ្រប់​ទីកន្លែង​។ ដោយឡែក ចំពោះ​ការបន្ត​ពូជ​វិញ បក្សី​នេះ ធ្វើការ​បន្ត​ពូជ​ពេញ​មួយឆ្នាំ និង​មាន​ពង​ចំនួន ២ ទៅ ៤​ពង​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com