កីឡាជាតិ
ជាតិ
ពានរង្វាន់​លី​ក​លំដាប់​ទី​២​កម្ពុជា ៤​គូប្រជែង​នៅលើ​ទីតាំង​ផ្សេងៗ​គ្នា​ថ្ងៃនេះ​
09, Oct 2016 , 2:28 pm        
រូបភាព
ដោយ:
 
​ការប្រកួត​ពានរង្វាន់​ក្របខ័ណ្ឌ​លី​ក​លំដាប់​ទី​២​របស់​កម្ពុជា​ក្រោយ​សម្រាក​អស់​រយៈពេល​២​សប្តាហ៍​កន្លងមក​បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ប្រជែង​វិញ​ហើយ ដោយ​សប្ដាហ៍​ទី​២​នេះ​មានការ​ប្រកួត​ចំនួន​៤​គូ ដែល​ធ្វើឡើង​នៅលើ​៤​ទីលាន​ផ្សេងៗ​គ្នា​នា​រសៀល​ថ្ងៃទី​៩ ខែតុលា នេះ​។​

 
​ក្រោយពី​ឈប់សម្រាក​អស់​រយៈពេល​២​សប្តាហ៍​កន្លងមកនេះ​ការប្រកួត​ពានរង្វាន់​លី​ក​លំដាប់​ទី​២​កម្ពុជា​បានចាប់ផ្តើម​ប្រជែង​ក្នុង​សប្តាហ៍​ទី​២ ដោយ​នា​វេ​ល​ម៉ោង​១៥:៣០​នាទី​រសៀល​ថ្ងៃទី​៩ ខែតុលា​នេះ មានការ​ប្រកួត​ដែល​ធ្វើឡើង​នៅតាម​ទីលាន​ចំនួន​៤​ផ្សេងៗ​គ្នា​។  
 
​ក្នុងនោះ​ក្រុម​ខេត្តកំពង់ស្ពឺ​ក្រោយពី​រង​ការ​លត់​របស់​ក្រុម​សៀមរាប​អង្គរ ៦-០ ក្នុង​ជុំ​ទី​១​ត្រូវ​ស្វាគមន៍​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​។ ឬ​ឯ​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ក្រោយ​យកឈ្នះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ១-០ ត្រូវ​ជួប​ជាមួយ​ក្រុម​ខេត្តកំពង់ឆ្នាំង នៅ​ទីលាន​សាកលវិទ្យាល័យ​ឡាយ​ហ្វ​។ 
 
​ចំណែក​ក្រុម​អគ្គិសនី​កម្ពុជា​ក្រោយ​យកឈ្នះ​ខេត្ត​កំពង់​ឆ្នាំ ៣-២ នៅ​ជុំ​ទី​១ នឹង​ប្រើ​កីឡដ្ឋាន​ខេត្តព្រៃវែង ដើម្បី​តទល់​ជាមួយ​ក្រុម​ខេត្តស្វាយរៀង ខណៈ​ក្រុម​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​ក្រោយ​យកឈ្នះ​ខេត្តស្វាយរៀង ៦-២ ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ខ​.​ភ​.​ម​។  
 
​គួរ​បញ្ជាក់ថា ក្រុម​គិរីវង់​សុខ​សែន​ជ័យ អគ្គិសនី​កម្ពុជា កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​ក្រុម​សៀមរាប​អង្គរ សុទ្ធតែ​ទទួលបាន ៣ ពិន្ទុ​ដូចគ្នា​សម្រាប់​ការប្រកួត​ជុំ​ទី ១ នៃ​ក្របខ័ណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​២ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា កន្លងទៅនេះ​៕  
 
*​កម្មវិធី​ប្រកួត​លី​ក​លំដាប់​ទី​២​ថ្ងៃទី​៩ ខែតុលា នេះ​៖
- ម៉ោង​១៥:៣០​នាទី​៖ ខេត្តកំពង់ស្ពឺ ជួប សាលា​បាល់ទាត់​បាទី នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​
- ម៉ោង​១៥:៣០​នាទី​៖ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជួប ខេត្តកំពង់ឆ្នាំង នៅ​ទីលាន​សាកលវិទ្យាល័យ​ឡាយ​ហ្វ​
- ម៉ោង​១៥:៣០​នាទី​៖ អគ្គិសនី​កម្ពុជា ជួប ខេត្តស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​
- ម៉ោង​១៥:៣០​នាទី​៖ គីរីវង់​សុខ​សែន​ជ័យ ជួប មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ខ​.​ភ​.​ម នៅ​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ 

Tag:
 បាល់ទាត់​
  Cambodian League 2 2016
© រក្សាសិទ្ធិដោយ thmeythmey.com