កីឡាជាតិ
ជាតិ
សិស្ស​រួម​គ្រូ អ៊ុង វីរៈ និង ព្រំ សំណាង តទល់​ជាមួយ​ថៃ​ក្នុង​សមរភូមិ​អ្នក​ប្រយុទ្ធ​ថ្ងៃនេះ​
09, Oct 2016 , 3:39 pm        
រូបភាព
ដោយ:
 
​កីឡាករ​សិស្ស​រួម​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ អ៊ុង វិ​រៈ និង ព្រំ សំណាង ត្រូវធ្វើ​ការប្រកួតប្រជែង​ជាមួយ​កីឡាករ​ពីររូប​ផ្សេងទៀត​នៅថ្ងៃនេះ ដើម្បី​ស្វែងរក​ពិន្ទុ​ជា​លើកដំបូង​ក្នុង​វគ្គ​ជម្រុះ​វិលជុំ​នៃ​កម្មវិធី​សមរ​ភូម​អ្នក​ប្រយុទ្ធ​រជ្ជកាល​ទី​៤​ទម្ងន់​៧៥​គីឡូក្រាម របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​។​

 
​អ្នកលេង​គុន​ខ្មែរ​ទម្ងន់​ធ្ងន់ អ៊ុង វីរៈ និង ព្រំ​សំណាង ដែលជា​សិស្ស​រួម​គ្រូ​មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១​ត្រូវ​ប្រជែង​ជាមួយ​ដៃគូ​ថៃ ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​រជ្ជកាល​ទី​៤​របស់​ស្ថានីយទូរទស្សន៍​ភិ​អិន​អិន នា​រសៀល​ថ្ងៃទី​៩ ខែតុលា នេះ​។ ក្នុងនោះ​សិស្ស​ច្បង អ៊ុង វិ​រៈ ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង ភី​ត បុប្ផា (Phet Bupha) ឬ​ឯ​សិស្ស​ប្អូន ព្រំ សំណាង ជួប​ប្រកួត​ជាមួយ​កីឡាករ ណាក់​រ៉​ប​ដាំ​(Nakrobdam)​។ 
 
​សម្រាប់​ជំនួប​ថ្ងៃនេះ​វា​ជាការ​ប្រកួត​ស្វែង​ពិន្ទុ​លើកដំបូង​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​តាម​ពូ​ល​របស់​អ្នកលេង​គុន​ខ្មែរ​ទាំងពីរ​នាក់​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​រជ្ជកាល​ទី​៤​ទម្ងន់​៧៥​គីឡូក្រាម​នេះ​។ ហើយ​វា​ក៏​ជា​លើក​ទី​១​ផងដែរ​ដែលមាន​ការ​ប្រកួត​ដណ្តើម​ជើងឯក​ទម្ងន់​បែបនេះ​។ 
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​បើកឆាក​នៃ​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​នេះ​កីឡាករ​កម្ពុជា​ពីររូប​សុទ្ធតែ​បាន​ចាញ់​ក្រោម​កណ្តាប់ដៃ​កីឡាករ​ថៃ ក្នុងនោះ​កីឡាករ សុខ ទូច បាន​ចាញ់​កីឡាករ ឡាយ​ផេ​ត ថ​.​ផ្រា​ន​យី​ស៊ី​ប​ហុក​។ ចំណែក​កីឡាករ មាស ភារ​ម្យ ចាញ់​កីឡាករ ឌី​សេល​លេក ថម​ឃិ​ង​បុក​ស៊ី​ង​៕  
 
 
 
  
 
 

Tag:
 ប្រដាល់​
  សមរភូមិ​អ្នក​ប្រយុទ្ធ​
  PNN
  អ៊ុង វិ​រៈ​
  ព្រំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com