កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ​៖ កម្ពុជា ឈ្នះ ស្រីលង្កា ៤-0
09, Oct 2016 , 8:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានទទួល​ជ័យជម្នះ ៤-០ លើ​ក្រុម​ជម្រើសជាតិ​ស្រីលង្កា ក្នុងជំនួប​មិត្តភាព​អន្តរជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃអាទិត្យ ទី​៩ ខែតុលា នេះ​។​



​ខ្សែការពារ សឿ​យ វិសាល បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​បើកឆាក ខណៈ​ការប្រកួត​ដំណើរការបាន​២​នាទី ហើយ​ឈានដល់​នាទី​៤១ ខ្សែបម្រើ ប៊ិន ធា​រី បន្ថែម​បាន​គ្រាប់​ទី​ពីរ​។ ការប្រកួត​ក៏មាន​ការរអាក់រអួល​ផងដែរ ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​តង់​ទីមួយ​។ លទ្ធផល ៣-០ សម្រាប់​កម្ពុជា បាន​កើតឡើង​នៅក្នុង​នាទី ទី​៦៩ ដែលជា​ការសម្រេចបាន​របស់​កីឡាករ​បម្រុង កែវ សុខ​ផេង ដែល​បានបង្ហាញ​វត្តមាន​ជំនួស ទិ​ត្យ ឌី​ណា ចាប់ពី​នាទី​៥៥​។ សុខ​ផេង បន្ថែម​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទីចុងក្រោយ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ជ័យជម្នះ ៤-0 ក្នុងការ​ប្រកួត​។​

​ជ័យជម្នះ​នេះ កើតឡើង​៣​ថ្ងៃ ក្រោយ​កម្ពុជា​ចាញ់​ហុងកុង ២-0 ។ នៅ​ថ្ងៃទី​១៥ ខែតុលា ខាងមុខ កម្ពុជា​នឹង​ស្វាគមន៍​ឡាវ សម្រាប់​ជំនួប​វគ្គ​ជម្រុះ AFF Suzuki Cup មុន​ប៉ះ​ជា​បន្តបន្ទាប់​ជាមួយ​ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ឈានទៅ​កាន់​វគ្គ​បន្ត​។​

​ជម្រើស​របស់​កម្ពុជា​៖ ស៊ូ យ៉ា​ទី (​អ្នកចាំទី​, ប្រធាន​ក្រុម​), រស់ គង់​សំរេច​. សឿ​យ វិសាល​, ណុប តុលា​, សំអឿន ពិដោរ​, ហួយ ផល្លី​ន​(​សុះ ស៊ូ​ហា​ណា ៤៦), ទិ​ត្យ ឌី​ណា (​កែវ សុខ​ផេង ៤៦), ឈិន ឈឿន (​រស់ សំអឿន ៧១), ប៊ិន ធា​រី​, ប្រាក់ មុន្នី​ឧ​ត្ត​ម (​អ៊ិន សូ​ដា​វីដ ៨១), ចាន់ វឌ្ឍនាកា (​ឃួន ឡា​បូ​រ៉ាវី ៥៧)៕


Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com