កីឡាជាតិ
ជាតិ
គីរីវង់​សុខ​សែន​ជ័យ​បន្ត​យកឈ្នះ​ជា​លើក​ទី​២ ខណៈ​អគ្គិសនី​ចាញ់​ក្រោម​ថ្វី​ជើង​ខេត្តស្វាយរៀង​
10, Oct 2016 , 2:37 pm        
រូបភាព
រូបភាពហ្វេសប៊ុក៖ Kirivong Sok Sen Chey
រូបភាពហ្វេសប៊ុក៖ Kirivong Sok Sen Chey
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​លី​ក​លំដាប់​ទី​២​កម្ពុជា ដែល​ធ្វើ​នៅលើ​ទីលាន​៤​ផ្សេងគ្នា​ក្នុង​សប្តាហ៍​ទី​២​កាលពី​ម្សិលមិញ​។ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បាន​បន្ត​យក​លើ​ក្រុម​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ខ​.​ភ​.​ម ៦-០ ក្នុង​ជុំ​ទី​២ ឬ​ឯ​ក្រុម​អគ្គិសនី​បាន​ចាញ់​ក្រុម​ខេត្តស្វាយរៀង ២-១ នៅលើ​ទឹកដី​របស់ខ្លួន​។ ចំណែក​ខេត្តកំពង់ស្ពឺ​បាន​ត្រឹម​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ឬ​ឯ​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​យកឈ្នះ​លើ​ខេត្ត​កំពង់​ឆ្នាំ ១-០ នៅលើ​ទឹកដី​របស់ខ្លួន​។​



​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ឈរ​កំពូល​តារាង​ជា​បណ្តោះអាសន្ន​ដោយមាន​៦​ពិន្ទុ ក្រោយ​បន្ត​យកឈ្នះ​លើ​ក្រុម​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា ខ​.​ភ​.​ម ៦-០ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​ម្សិលមិញ​។ ចំណែក​ក្រុម​អគ្គិសនី​ដែល​គេ​មើ​ញ​ថា​ជា​ក្រុម​មួយ​ដែលមាន​ទម្រង់​លេង​ល្អ​បែរជា​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ខេត្តស្វាយរៀង ២-១ នៅលើ​ទឹក​របស់ខ្លួន​ខេត្តព្រៃវែង​ទៅវិញ​។

​នា​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​លី​ក​លំដាប់​ទី​២​ក្នុង​សប្តាហ៍​ទី​២​កាលពី​ម្សិលមិញ​នេះដែរ ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ទទួល​៣​ពិន្ទុ បន្ទាប់ពី​ប្រើ​កីឡដ្ឋាន​សាកលវិទ្យាល័យ​ឡាយ​ហ្វ​របស់ខ្លួន​យកឈ្នះ​លើ​ក្រុម​ខេត្តកំពង់ឆ្នាំង ១-០​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៦​ពិន្ទុ​សម្រាប់​ឈរ​លេខ​រៀង​ទី​២​ក្នុង​តារាង​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​គីរីវង់​សុខ​សែន​ជ័យ​ដែលមាន​៦​ពិន្ទុ​ដូចគ្នា តែមាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​។​

​ជាមួយគ្នានេះ ក្រុម​ម្ចាស់ផ្ទះ​ខេត្តកំពង់ស្ពឺ​បាន​ត្រឹម​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី បន្ទាប់ពី​ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ២-២ នៅលើ​ទីលាន​ខេត្តកំពង់ស្ពឺ​៕  




Tag:
 បាល់ទាត់​
  Cambodian League2
  គីរីវង់​សុខ​សែន​ជ័យ​
  អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com