ពីនេះ ពីនោះ
ចាប​អ៊ឺរ៉ុប ជា​ប្រភេទ​បក្សី​មាន​របាយ​រស់នៅ​មិន​ពិតប្រាកដ​
11, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចាប​អ៊ឺរ៉ុប គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល នៅ​រដូវ​បន្ត​ពូជ មានបន្ទូល​ក្បាល និង​ចុង​ខ្នង​ពណ៌​ប្រផេះ បំពង់ក​ខ្មៅ ចំពុះ​ខ្មៅ​។ ចំណែក​រដូវ​មិន​បន្ត​ពូជ មាន​ចំពុះ​ពណ៌​លឿងខ្ចី បន្ទូលក្បាល​ពណ៌​ត្នោត​ខ្ចី​។ ដោយឡែក​បក្សី​ញី ជាទូទៅ​ខ្លួន​មាន​ពណ៌​ត្នោត​ខ្ចី ចិញ្ចើម និង​ផ្នែក​ពោះ​ពណ៌​ស​ព្រលែត​។ បក្សី​នេះ​ភាគច្រើន​រស់នៅ​តាម​ទីក្រុង តាម​ភូមិ ដំ​ណា​កសិកម្ម និង​តំបន់​វាល​ស្ងួត​។ ចាប់​អ៊ឺរ៉ុប​នេះ មាន​របាយ​រស់នៅ​មិន​ពិតប្រាកដ​នោះទេ ហើយ​ធ្វើ​ការបន្ត​ពូជ​ពេញ​មួយឆ្នាំ និង​មាន​ពង​ចំនួន ពី​៣ ទៅ​៦​ពង​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com