ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍​ពិសេស UN ជួបពិភាក្សា​ជាមួយ​ឯកឧត្តម កឹម សុខា​
12, Oct 2016 , 11:11 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ​ជួបពិភាក្សា​ជាមួយ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា នៅ​ទីស្នាក់ការ​គណបក្ស​។ ប៉ុន្តែ​ជំនួប​ពិភាក្សាគ្នា​នេះ មិនទាន់​ដឹង​ភាគី​ទាំងពីរ​នឹង​ពិភាក្សាគ្នា​ពី​បញ្ហា​អ្វី​ឡើយ​។​


 
​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ,​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង យុវ​និតិ សម្បទា , អភិបាលក្រុង​ភ្នំពេញ និង​ប្រធាន​គណកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម​។​
 
​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១០​ថ្ងៃ ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៕
 
 
 

Tag:
 UN
 ​ កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com