កីឡាជាតិ
លោក វ៉ា​ត់ ចំរើន ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​ចលនា​អូឡាំពិក និង​ភាពជា​អ្នក​នាំ​ដល់​ថ្នាក់ដឹកនាំ​កីឡា​
14, Oct 2016 , 5:50 pm        
រូបភាព
Olympic (រូបភាពពីហ្វេសប៊ុក៖ NOCC).jpg
Olympic (រូបភាពពីហ្វេសប៊ុក៖ NOCC).jpg
ដោយ:
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា បានធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​ចលនា​អូឡាំពិក និង​ភាពជា​អ្នកដឹកនាំ ដល់​សិក្ខាកាម​ចំនួន​២៥​រូប​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ការបង្ហាញ​នេះ​ធ្វើឡើង​ក្នុង​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​«​រដ្ឋបាល​កីឡា សម្រាប់​ថ្នាក់ដឹកនាំ​កីឡា និង​គ្រូ​កីឡា​»​។



​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា សិក្ខាកាម​ចំនួន​២៥​នាក់​(​ស្រី​១​នាក់​) ដែល​មកពី​តាម​អនុវិទ្យាល័យ វិទ្យាល័យ និង​គ្រប់​មន្ទីរ​កីឡា​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​ការបណ្តុះបណ្តាល​ពី​ប្រវត្តិ​ចលនា​អូឡាំពិក និង​ភាពជា​អ្នកដឹកនាំ​កីឡា​ពី​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​«​រដ្ឋបាល​កីឡា​សម្រាប់​ថ្នាក់ដឹកនាំ​កីឡា និង​គ្រូ​កីឡា​»​។ វគ្គ​សិក្សា​នេះ​ក្រោម​ការ​ឧទ្ទេស​របស់ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលជា​គ្រូឧទ្ទេស​ទី​៤​ប្រចាំ​កម្មវិធី​នេះ​។

​លើសពីនេះ លោក​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​ដូចជា រចនាសម្ព័ន្ធ​ចលនា​អូឡាំពិក​, ប្រវត្តិ​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​, ទីផ្សារ និង​កីឡា​, ផែន​ការធ្វើ​ដំណើរការ​របស់​ប្រតិភូ​កីឡា និង​កម្មវិធី​ហ្វឹកហាត់​កីឡា​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​គួរ​បញ្ជាក់ថា វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​«​រដ្ឋបាល​កីឡា​សម្រាប់​ថ្នាក់ដឹកនាំ​កីឡា និង​គ្រូ​កីឡា​» ដែល​រៀបចំ​ដោយ​អង្គ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១០-១៤ ខែតុលា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ វគ្គ​សិក្សា​នេះ​ដោយ​ទទួលបាន​ការធ្វើ​បទ​បង្ហាញ​ពី​គ្រូឧទ្ទេស​ចំនួន​៤​រូប​រួមមាន លោក វ៉ា​ត់ ចំរើន​, លោក ស្តើង ជា​, លោក បឹង គឹម​តោ និង​លោក កែវ សារ៉េត​៕ 


Tag:
 វ៉ា​ត់ ចំរើន​
  វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com