អន្តរជាតិ
Bob Dylan សិល្បៈករតន្ត្រីអាមេរិកាំងដ៏ល្បីល្បាញមួយរូប ទទួលបានពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ឆ្នាំ ២០១៦
× លោក Dylan ដែលជាអ្នកចំរៀង និងអ្នកនិពន្ធបទចំរៀង វ័យ ៧៥ ឆ្នាំ រូបនេះ បានចាប់ផ្ដើមអាជីពផ្នែកតន្ត្រីរបស់លោកនៅក្នុងឆ្នាំ ១៩៥៩ ដោយនៅពេលនោះ លោកបានច្រៀងនៅក្នុងហាងកាហ្វេនៅក្នុងរដ្ឋ Minnesota។
លោក Bob Dylan គឺជាអ្នកនិពន្ធបទចំរៀងដំបូងគេបង្អស់ ដែលបានទទួលពានរង្វាន់ដ៏មានកិត្តិយសបែបនេះ។
បណ្ឌិតសភាស៊ុយអែត ដែលធ្វើការសម្រេចចិត្តជារៀងរាល់ឆ្នាំអំពីអ្នកដែលត្រូវទទួលពាន រង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ បានឲ្យដឹងថា លោក Dylan ត្រូវបានផ្ដល់កិត្តិយសឲ្យដោយ សារតែលោក បានតាក់តែងនូវអត្ថបទរៀបរាប់បែបកំណាព្យថ្មីៗ នៅក្នុងប្រពៃណីបទ ចម្រៀងអាមេរិកាំងដ៏អស្ចារ្យ។
លោក Dylan ដែលជាអ្នកចំរៀង និងអ្នកនិពន្ធបទចំរៀង វ័យ ៧៥ ឆ្នាំ រូបនេះ បានចាប់ផ្ដើមអាជីពផ្នែកតន្ត្រីរបស់លោកនៅក្នុងឆ្នាំ ១៩៥៩ ដោយនៅពេលនោះ លោកបានច្រៀងនៅក្នុងហាងកាហ្វេនៅក្នុងរដ្ឋ Minnesota។
ស្នាដៃសំខាន់ៗរបស់លោក Dylan គឺស្នាដៃដែលលោកបាននិពន្ធឡើងកាលពីទសវត្សរ៍ ១៩៦០ ដែលនៅពេលនោះ បទចំរៀងដូចជាបទ Blowing in the Wind ជាដើម បានក្លាយជាបទភ្លេងសម្រាប់សង្គ្រាមប្រឆាំងនឹងវៀតណាម និងសម្រាប់ចលនាសិទ្ធិពលរដ្ឋផ្សេងៗជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com