កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជាឈ្នះឡាវ ២-១
15, Oct 2016 , 8:15 pm        
រូបភាព
លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិ​កម្ពុជា។ រូបថត FFC
លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិ​កម្ពុជា។ រូបថត FFC
ដោយ: ថ្មីៗ
ក្រុម​កីឡា​បាល់ទាត់ជម្រើស​ជាតិ​កម្ពុជា បាន​បើក​ឆាក​ប្រកួត​ជម្រុះ AFF Suzuki Cup ជាមួយ​នឹង​ជ័យជម្នះ ២-១ លើក្រុម​ឡាវ នា​ល្ងាចថ្ងៃទី​១៥ ខែតុលា នេះ នៅពហុកីឡដ្ឋាន​ជាតិ បន្ទាប់ពី​ព្រុយណេ យក​ឈ្នះទីម័រខាងកើតក្នុងលទ្ធផល ២-១ ដូចគ្នា។



ប្រាក់ មុន្នីឧត្តម បាន​ស៊ុត​បាល់ប៉េណាល់ទីនាំមុខនៅ​នាទី៤៣ បន្ទាប់ពី​រូបគេ​ត្រូវបាន​ខ្សែការពារឡាវ ធ្វើឲ្យ​ដួលនៅ​តំបន់គ្រោះ​ថ្នាក់។ Moukda Soukavath បាន​តាមស្មើ​សម្រាប់ក្រុមភ្ញៀវនៅ​ដើម​តង់ទីពីរ ប៉ុន្តែឈិន ឈឿន បាន​អូសបាល់យ៉ាងស្អាតដើម្បីឲ្យ​កម្ពុជានាំមុខ ២-១ វិញនៅនាទី​៨១ និងជាគ្រាប់បាល់ជ័យជម្នះ។


ជម្រើស​របស់កម្ពុជា៖ ​អ៊ុំ សេរី​រ័ត្ន (​អ្នកចាំទី​, ប្រធាន​ក្រុម​), ណុប តុលា, សឿ​យ វិសាល​, សំអឿន ពិដោរ​, សុខ សុវណ្ណ​, សុះ ស៊ូ​ហា​ណា (​ឃួន ឡា​បូ​រ៉ាវី ៧៦) , ហូ​យ ផល្លី​ន (​ចាន់ វឌ្ឍនាកា ៥៥) , ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, ប្រាក់ មុន្នី​ឧត្ដម (​ទិ​ត្យ ឌី​ណា ៦៧), កែវ សុខ​ផេង​៕


Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com