កីឡាជាតិ
ក្រុមបាល់ទាត់​បុរស​-​នារី​ចំនួន​៣៣​ក្រុម​នឹង​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​កីឡា​ជាតិ​លើក​ទី​១
17, Oct 2016 , 10:21 am        
រូបភាព
ដោយ:
 
​ក្រុមបាល់ទាត់​បុរស​-​នារី​មកពី​រាជធានី​-​ខេត្ត​ចំនួន​៣៣​ក្រុម​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ចូលរួម​ប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ខាងមុខ​។ ការប្រកួត​នេះ​ដោយ​បែង​ចែកជា​៨​ពូ​ល ក្នុងនោះ​នារី​៤​ពូ​ល និង​បុរស​៤​ពូ​ល តែ​ក្រុមបាល់ទាត់​បុរស​មាន​ចំនួន​តិចជាង​ក្រុមបាល់ទាត់​នារី​។  

 
​ក្រុមបាល់ទាត់​បុរស​១៥​ក្រុម និង​នារី​១៨​ក្រុម​បានរៀបចំ និង​បែងចែក​ពូ​ល​ប្រកួត​របស់ខ្លួន​រួចរាល់​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដែល​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ដោយ​ក្នុងនោះ​ក្រុមបាល់ទាត់​បុរស​បែងចែក​ជា​៤​ពូ​ល​(A, B, C, D) និង​នារី​៤​ពូ​ល​(A, B, E, F)​ដូចគ្នា​។​
 
​សម្រាប់​ក្រុមបាល់ទាត់​បុរស​ពូ​ល​A មាន​៤​ក្រុម គឺ​(​ខេត្តក្រចេះ​, ត្បូងឃ្មុំ​, រាជធានី​ភ្នំពេញ និង​ប​ណ្ឌ​ល​គី​រី​) ឬ​ឯ​ពូ​ល​B មាន​(​ខេត្ត​រតនគីរី​, កំពង់ឆ្នាំង​, សៀមរាប និង​កំពត​)​។ ចំណែក​ពូ​ល​C មាន​(​ខេត្តកំពង់ធំ​, បាត់ដំបង និង​តាកែវ​) ខណៈ​ពូ​ល​D (​ខេត្ត​ប៉ៃលិន​, កំពង់ចាម​, ព្រៃវែង និង​កំពង់ស្ពឺ​)​។​
 
​ក្រុមបាល់ទាត់​នារី​ពូ​ល A មាន​(​ខេត្តព្រះវិហារ​, ត្បូងឃ្មុំ​, សៀមរាប​, ប៉ៃលិន និង​កំពង់ឆ្នាំង​) ឬ​ឯ​ពូ​ល​B (​បាត់ដំបង​, ឧ​ត្ត​រ​មានជ័យ​, កំពង់ស្ពឺ​, ស្វាយរៀង និង​កណ្តាល​) ខណៈ​ពូ​ល​E (​កោះកុង​, កណ្តាល​, ឧ​ត្ត​រ​មានជ័យ និង​ព្រះសីហនុ​) និង​ពូ​ល​F (​ខេត្ត​កែប​, ក្រសួងមហាផ្ទៃ​, ព្រះវិហារ និង​ក្រសួងការពារជាតិ​)​។ 
 
​ជាមួយគ្នានេះ ប្រភេទ​កីឡាបាល់បោះ​ក៏បាន​រៀបចំ​បែងចែក​ពូ​ល​នៃ​ការប្រកួត​របស់ខ្លួន​រួចរាល់​ផងដែរ ក្នុង​ផ្នែក​បុរស​ពូ​ល​A មាន​រាជធានី​ភ្នំពេញ​, កំពត​, បាត់ដំបង​, ក្រសួងមហាផ្ទៃ​, កំពង់ចាម និង​រតនគីរី ខណៈ​ពូ​ល​B មាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ស្វាយរៀង​, ត្បូងឃ្មុំ​, មណ្ឌល​គី​រី​, សៀមរាប និង​កំពង់ស្ពឺ​។ 
 
​ចំណែក​ផ្នែក​នារី​ដែល​មានតែ​៦​ក្រុម​ចូលរួម​មិនមាន​ការបែងចែក​ពូ​ល​នោះឡើយ ដោយ​ពួកគេ​ធ្វើ​ប្រកួត​ជម្រុះ​វិលជុំ​តែម្តង​។ ក្រុម​ទាំង​៦​នោះ​រួមមាន​ខេត្ត​ត្បូងឃ្មុំ​, រតនៈគីរី​, កំពង់ឆ្នាំង​, កណ្តាល​, ស្ទឺ​ង​ត្រែង និង​ក្រសួងមហាផ្ទៃ​។​
 
​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ដែល​រៀបចំឡើង ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​កីឡាករ​កីឡាការិនី ព្រមទាំង​ចៅក្រម អាជ្ញាកណ្តាល សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​២៥ ខែតុលា ខាងមុខ​។ ប៉ុន្តែ​កម្មវិធី​បើក​ដែល​ថ្នាក់ដឹកនាំ​ថា នឹងធ្វើ​តាម​លំនាំ Olympic Games និង ASEAN Games នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែតុលា​៕   
 

Tag:
 បាល់ទាត់​
  កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com