កីឡាជាតិ
ជាតិ
កីឡាករ​កីឡាការិនី​ឆ្នើម​កម្ពុជា​បង្ហាញ​ការតាំង​ចិត្ត និង​មោទកភាព​ចំពោះ​កីឡា​ជាតិ​លើក​ទី​១
19, Oct 2016 , 1:10 pm        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​បានបង្ហាញ​ពី​ការតាំង​ចិត្ត និង​សម្តែង​មោទកភាព​រៀងៗ​ខ្លួន​សម្រាប់​ការចូលរួម​កីឡា​ជាតិ​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ខណៈ​កម្មវិធី​បើក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​លំនាំ​កីឡា​អូឡាំពិក​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 


​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​វគ្គជ​ម្រុះ​អូឡាំពិក​ឆ្នាំ​២០១៦ និង​ជា​ម្ចាស់​មេដាយមាស Asian Games ឆ្នាំ​២០១៤​បាន​បញ្ជាក់ថា​៖«​នាង​ខ្ញុំ​មាន​មោទកភាព​ដែល​បានជ្រើសរើស​ជា​កីឡាការិនី​រត់ និង​ដុត​ភ្លើង​គប់​ក្នុង​កម្មវិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​ជា​ប្រវត្តិសាស្ត្រ​»​។

​ជាមួយគ្នានេះ កីឡាការិនី​ល្បុក្កតោ ខៀវ ចិន្តា​រ័​ត្ត ម្ចាស់​មេដាយប្រាក់ Asian Beach Gaems 2016 បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការចូលរួម​កីឡា​ជាតិ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជាមួយ​នេះ​។ កញ្ញា​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​កីឡាការិនី​ជាតិ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ប្រកួត​កីឡា​ជាតិ​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។​

​យ៉ាងណាមិញ​កីឡាការិនី​ចំបាប់​ជើងចាស់ ចូ​វ សុធា​រ៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ពីរ​ជំនាន់​បាន​បញ្ចេញ​ទស្សនៈ​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​កីឡា​នាំមក​នូវ​គុណ​តម្លៃ និង​សន្តិភាព កីឡា​ជាតិ​ដើម្បី​អនាគត​យុវជន​»​។ គួរ​បញ្ជាក់ថា ការប្រកួត​នេះ​អាច​ចូលរួម​ទស្សនា និង​គាំទ្រ​ដោយ​សេរី​។ គាំទ្រ​កីឡា​ជាតិ មោទកភាព​ជាតិ​៕



Tag:
 ​កីឡា​ជាតិ​លើក​ទី​១
  ស៊ន សៀវ​ម៉ី​
  ចូ​វ សុធា​រ៉ា​
  ខៀវ ចិន្តា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com