អន្តរជាតិ
Ryoko Nakaoka ជាប់​ជា​បវរកញ្ញា​ដែលមាន​សុដន់​ស្អាត​ជាងគេ​នៅ​ជប៉ុន​
26, Oct 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
​កាលពីពេល​ថ្មី​កន្លងមកនេះ ជប៉ុន​បានរៀបចំ​ការប្រកួត​ប​វរ​កញ្ញា​ប្រចាំឆ្នាំ​មួយ​ដែលមាន​ឈ្មោះថា «Bioppai Contest 2016»​។ ការប្រកួតប្រជែង​នេះ គឺ​ដើម្បី​ស្វែងរក​ស្ត្រី​ដែលមាន​សុដន់​ល្អ​ដាច់​គេ​នៅក្នុង​ប្រទេស​។ ជ័យលាភី​សម្រាប់​ព្រឹត្តិការណ៍​លើកដំបូង​នេះ បាន​ទៅលើ​កញ្ញា Ryoko Nakaoka មកពី​ទីក្រុង​តូ​ក្យូ​។​



​ឈានដល់​វ័យ​២៣​ឆ្នាំ Ryoko Nakaoka បាន​សាង​ភាពល្បីល្បាញ​ក្នុងប្រទេស​ជប៉ុន ក្នុងនាម​ជា​បវរកញ្ញា​ដែលមាន​សុដន់​ស្អាត​ជាងគេ​ប្រចាំឆ្នាំ​២០១៦ ដោយបាន​យកឈ្នះ​បេ​ក្ខ​នារី​ជាច្រើន​នាក់​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍ «Bioppai Contest 2016»​។ យោងតាម​ការផ្សាយ​រប​ស់កា​សែត RocketNews24 កញ្ញា​ដ៏​ស្រស់ស្អាត​មកពី​ទីក្រុង​តូ​ក្យូ​រូបនេះ ត្រូវបាន​ជ្រើសរើស​ដោយ​ចៅក្រម​៥​នាក់ ក្នុងនោះ​មាន​៣​នាក់​ជា​ស្ត្រី​។​



Nakaoka បាន​សម្តែង​ការរីករាយ​ចំពោះ​លទ្ធផល​ដែល​ខ្លួន​ទទួលបាន ដោយ​នាង​អះអាងថា នាង​បាន​ចំណាយពេល​ជាច្រើន​ក្នុង​ការលេង​កីឡា ដូចជា​ហែល​ទឹក និង​វាយ​កូន​បាល់ ប៉ុន្តែ​នៅមុន​ប្រកាស​លទ្ធផល នាង​មានការ​ព្រួយបារម្ភ​ខ្លះ​អំពី​បញ្ហា​ស្បែក​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនមែនជា​បញ្ហា​ចោទ​នោះឡើយ​។​

​ជាមួយនឹង​ពានរង្វាន់ Nakaoka បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​របស់​ទស្សនា​វ​ដ្តី Free Magazine ដែលជា​ទស្សនា​វ​ដ្តី​រចនា​ម៉ូដ​ដ៏​ល្បី​នៅក្នុង​ប្រទេស​ជប៉ុន​៕







Tag:
 ជប៉ុន​
  បវរកញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com