កីឡាជាតិ
ជាតិ
កីឡា​ជាតិ​៖ សម្តេច ហ៊ុន សែន អំពាវនាវ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​ចងសម្ពន្ធ​ជាមួយ​វិស័យ​កីឡា​
28, Oct 2016 , 9:41 pm        
រូបភាព
ដោយ: ថ្មីៗ

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងលើវេទិកា​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ អំពាវនាវ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​ចងសម្ពន្ធ​ជាមួយ​ប្រភេទ​កីឡា​ណាមួយ ដើម្បី​ទ្រទ្រង់​វិស័យ​កីឡា​ជាតិរឹតតែ​ឈានឡើង​។​



​សំឡេង​សម្តេច ហ៊ុន សែន



សម្តេច ហ៊ុន សែន បានថ្លែង​អំពាវក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទីមួយ ឲ្យ​ពលរដ្ឋ​ម្នាក់​លេង​កីឡា​មួយ​​យ៉ាងតិច ជាពិសេស យុវជន និង​កុមារ​ ដើម្បីសុខភាព និងជៀសវាង​ការសេព​គ្រឿងញៀន ឬ​ប្រព្រឹត្ត​អំពើ​ខុសឆ្គងនានា។​

​ក្រៅពីអំពាវនាវពលរដ្ឋ​ពីវេទិកាក្នុងពហុកីឡដ្ឋានជាតិនោះដែរ សម្តេច​បាន​បន្តអំពាវនាវ​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​នានា ឲ្យ​ចងសម្ពន្ធភាពជាមួយប្រភេទ​កីឡាមួយ ឬច្រើនតាម​លទ្ធភាព​ ដើម្បីជួយឧបត្ថម្ភ​កីឡា​ជាតិ​កម្ពុជាថែមទៀត​។​​ សម្តេច ហ៊ុន សែន សង្ឃឹមថា ក្រុមហ៊ុន និង​ស្ថាប័ន​នានា នឹង​ចងសម្ពន្ធភាព​គ្នាតាមការអំពាវនាវ ដើម្បីទ្រទ្រង់​វិស័យកីឡា​កម្ពុជា​ឲ្យ​កាន់តែរីកចំរើន។​

លើសពីនេះ សម្តេច ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា សម្តេច​ជំនឿ​យ៉ាង​មុតមាំ​ថា កីឡាករ​កម្ពុជា នឹង​ទទួលជោគជ័យ​ក្នុងការ​ប្រកួតនានា ពិសេស​គឺ ការប្រកួត​កីឡា​ស៊ី​ហ្គេមក្នុង​ឆ្នាំ​២០២៣ នៅកម្ពុជា​។ «​ខ្ញុំ​នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ក្មួយៗ​អាចធ្វើ​បាន ជាពិសេស​ក្នុងការ​ដណ្តើម​ជោគជ័យ ទាំង​នៅក្នុង​ការប្រកួត​ថ្ងៃនេះ និង​នៅ​ថ្ងៃ​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ខាងមុខ​»​។ សម្តេច​សរសេរ​លើទំព័រ​ហ្វេ​ស​ប៊ុ​ក​៕



Tag:
 ​កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com