កីឡាជាតិ
ជាតិ
កម្រង​រូបភាព​កីឡា​ជាតិ​ ​
29, Oct 2016 , 2:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ដំណើរ​ការប្រកួត​លើ​ប្រភេទ​កីឡា​មួយចំនួន​ចាប់តាំងពី​ថ្ងៃទី​២៥ ខែតុលា មក កម្មវិធី​កីឡា​ជាតិ​លើក​ទី​១ បាន​បើក​ដំណើរការ​នៅថ្ងៃទី២៨ តុលា ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​



កីឡា​ជាតិ​លើក​ទី​១ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​កី​ឡាជាតិ​អូឡាំពិក​កម្ពុជា រួមជាមួយ ក្រសួងរ​ប់​រំ​យុវជន និង​កីឡា​។ នា​ពិធី​បើក​នេះ មានការ​រៀបចំ​ការសម្តែង​ផ្សេងៗ ពី​អ្នកជំនាញ​ផ្នែក​កីឡា រួមទាំង​សកម្មភាព​សិល្បៈ​របស់​តារា​ល្បីៗ​ផងដែរ​។

​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​នេះ មាន​ក្រុម​កីឡាករ​ចូលរួម​ទាំង ២៤​រាជធានី​ខេត្ត ដោយមាន​១៥​ប្រភេទ​កីឡា ត្រូវជា​១៨៩ វិញ្ញាសា និង​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រមាណ ២៦៣៧​នាក់ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ខេត្តកំពង់ចាម​៕







































© រក្សាសិទ្ធិដោយ thmeythmey.com