ពីនេះ ពីនោះ
ដង្ហិត​ឈ្នាង គ្រាប់​ទុំ​លីង ហើយ​កិន​ឲ្យ​ម៉ត់ អាច​ឆុង​ផឹក​ជំនួស​កាហ្វេ និង​តែ​បាន​ ​
30, Oct 2016 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
Cassia tora L
ដង្ហិត​ឈ្នាង ឬ​ដង្ហិតខ្មោច គឺជា​ឈ្មោះ​ស្មៅ​រឹង ម្យ៉ាង​ដែល​អាចមាន​កម្ពស់ រហូតដល់ ១​ម៉ែត្រ​។ ស្មៅ​នេះ មាន​ដើមកំណើត​ប្រហែល​នៅ​ប្រទេស​អាមេរិក​ខាងត្បូង ហើយ​ត្រូវបាន​គេ​នាំទៅ​ដាំ នៅ​គ្រប់​ប្រទេស​ក្ដៅ​ក្នុង​សកលលោក​។ ក្នុងពេល​បច្ចុប្បន្ននេះ វា​អាច​ដុះ​ឯងៗ​តាម​មាត់​ផ្លូវ និង​លើដី​វាល​។



ស្មៅ​ដង្ហិត​ឈ្នាង ឬ​ដង្ហិតខ្មោច​នេះ គេ​អាច​យក​ទឹក​គ្រាប់​ខ្ចីៗ មក​ធ្វើជា​ថ្នាំ​បន្តក់​ភ្នែក​បាន​។ ចំណែក​គ្រា​ប់ទុំ​លីង ហើយ​កិន​ឲ្យ​ម៉ត់ អាច​ឆុង​ផឹក​ជំនួស​កាហ្វេ ឬ​តែ​បាន​។ បន្ថែម​ពីនេះ គេ​តែង​យក​សំពត់​ត្រាំ​ក្នុង​ទឹក​ស្ងោរ​គ្រាប់​ដង្ហិត​ឈ្នាង ឬ​ដង្ហិតខ្មោច ដើម្បី​ឲ្យ​មាន​ពណ៌​ខៀវ​ជាប់​ល្អ មុននឹង​ធ្វើការ​ជ្រលក់​ពណ៌​។

ចំណែក ស្លឹក​ខ្ចីៗ ឬ​មែក គេ​អាច​យកមក​ស្ងោរ ដើម្បី​យកមក​ធ្វើជា​ថ្នាំ​បញ្ចុះ ឬ​ជា​ថ្នាំ​លើក​កម្លាំង​។ ចំណែក​ទឹក​ស្ងោរ​ដដែល​នេះ គេ​អាច​យកទៅ​ព្យាបាល​ជំងឺ​សើរ​ស្បែក​ផងដែរ​។​

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com