ពីនេះ ពីនោះ
សេក​សក បក្សី​រង​ការគំរាមកំហែង​ដោយសារ​ការចាប់​យកមក​ចិញ្ចឹម​ ​
30, Oct 2016 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
Red-breasted Parakeet Psittacula alexandri
​សេក​សក គឺជា​ឈ្មោះ​ប្រភេទ​សេក​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ទ្រូង​ពណ៌​ឈូក​ចាស់ បំពង់ក​ពណ៌​ខ្មៅ និង​មាន​ស្នាម​ឆ្នូត​ខ្មៅ​លើ​ថ្ងាស​។ ចំណែក​បក្សី មាន​ទ្រូង ក្រហម​ដូច​ឈ្មោល​ដែរ  តែមាន​ចំពុះ​ខ្មៅ​។



បក្សី​នេះ ច្រើន​រស់នៅ​តាម ព្រៃរបោះ ដំណុះ​ព្រៃ​ក្មេង និង​តំបន់កសិកម្ម​។ យ៉ាងណាមិញ ជីវសាស្ត្រ​រស់នៅ​របស់​បក្សី​នេះ គឺ​ច្រើន​ហើរ​ហ្វូង​ធំៗ ប៉ុន្តែ​ត្រូវ​រង​ការគំរាមកំហែង​ដោយសារ​ការចាប់​យកមក​ចិញ្ចឹម​។ បន្ថែម​ពីនេះ វា​សម្បូរ​រស់នៅ​គ្រប់​ទីកន្លែង និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ ចំណែក​ការបន្ត​ពូជ​វិញ គឺ​ចាប់ពី ធ្នូ ដល់​ខែមេសា​៕

ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com