អន្តរជាតិ
ជនជាតិ​អាមេ​រិ​ក​កាំ​ង​ដើមកំណើត​វៀតណាម ប្រឈម​នឹង​ការជ្រើសរើស​ដ៏​លំបាក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ ​
30, Oct 2016 , 1:56 pm        
រូបភាព
ដោយ: VOA
ដោយ VOA
​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​វៀតណាម តំណាង​ឲ្យ​ក្រុម​អន្តោប្រវេសន៍​ធំ​ទី​៦​ក្នុង​សហរដ្ឋអាមេរិក​។ ពួកគេ​ជាច្រើន មាន​សកម្មភាព​ខាង​នយោបាយ ក៏ប៉ុន្តែ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មានការ​បែងចែក​ជំនាន់​មនុស្ស​នៅពេល​និយាយ​ពី​ទស្សនៈ​ខាង​នយោបាយ​។ ទោះជា​យ៉ាងណាក៏ដោយ នៅ​ឆ្នាំនេះ មាន​អ្នកបោះឆ្នោត​ជនជាតិ​វៀតណាម​ជាច្រើន បាន​យល់ស្រប​ថា ពួកគេ កំពុងមាន​ពេលវេលា​ដ៏​លំបាក​នៅក្នុង​ការជ្រើសរើស​បេក្ខជន​ដែល​ពួកគេ​ចូលចិត្ត​។​អ្នកស្រី Elizabeth Lee អ្នកយកព័ត៌មាន​រប​ស់ VOA រាយការណ៍​ពី​សង្កាត់ Orange County រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែលជា​សហគមន៍​វៀតណាម​ដ៏​ធំ​បង្អស់​មួយ​នៅក្នុង​សហរដ្ឋអាមេរិក​។ លោក ជឹ​ង ប៉ូ​ជីន ជូន​សេចក្ដី​ប្រែ​សម្រួល​៕






សូមចុចត្រង់នេះដើម្បីមើល VOA

© រក្សាសិទ្ធិដោយ thmeythmey.com