ពីនេះ ពីនោះ
តើ​ខុស​ទេ​បើ​សរសេរ​«​ល័ក្ខខ័ណ្ឌ​» មិន​សរសេរ​ពាក្យ «​លក្ខខណ្ឌ​»?
02, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងពេល​បច្ចុប្បន្ននេះ ពាក្យ​«​ល័ក្ខខ័ណ្ឌ​» ដូច​មិនសូវ​ឃើញ​មាន​អ្នកសរសេរ​នោះទេ ប៉ុន្តែ​ភាគច្រើន​គឺ​សរសេរ​ពាក្យ​«​លក្ខខណ្ឌ​»​។ ហេតុអ្វី​បានជា​មិន​ហ៊ាន​សរសេរ​ពាក្យ​«​ល័ក្ខខ័ណ្ឌ​»? ឬមួយ​ក៏​ពាក្យ​មួយ​ខុស ពុំមាន​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​?



​តាម​ការពិត​ពាក្យ​ថា​«​លក្ខខណ្ឌ​» និង​ល័ក្ខខ័ណ្ឌ​» គឺអាច​សរសេរ​បាន​ដូចគ្នា និង​ត្រឹមត្រូវ​ដូចគ្នា​។ មូលហេតុ​គឺ នៅពេលដែល​អ្នកជំនាញ​ធ្វើ​ខេ​មរ​យាន​កម្ម​លើ​ភាសា​ខ្មែរ បាន​យក​វចនានុក្រម​ខ្មែរ​ពុទ្ធសាសនបណ្ឌិត្យ​បោះពុម្ព​លើក​ទី​៥(១៩៦៧-៦៨) ធ្វើជា​គោល ហើយ​កាល​នោះបាន​ជ្រើស​យកពាក្យ​ងាយៗ​មួយចំនួន ដែល​អាច​សរសេរ​បាន​ពីរ​យ៉ាង​មក​ប្រើ និង​សរសេរ​។ ហេតុនេះ​រវាង​ពាក្យ​ទាំងពីរ​នេះ​សរសេរ​មួយណា​ក៏​មិន​ខុស​ដែរ​។​

​ពាក្យ​«​លក្ខខណ្ឌ ឬ ល័ក្ខខ័ណ្ឌ​» មាន​ថ្នាក់​ពាក្យ​ជា នាម មានន័យថា ក​ម្រិ​តៈ សង្កាត់​, ប៉ែក​ដោយឡែក​, កំណត់​គោល​, ព្រំ​។ ឧទាហរណ៍​៖ ទី​មាន​ល័ក្ខខ័ណ្ឌ​, សម្ដី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឲ្យ​ទៀងទាត់​។

​ដកស្រង់​ពី​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com