ពីនេះ ពីនោះ
ពាក្យ​«​ហ្វឹកហ្វឺន​» និង​«​វ៉ឹ​ក​វ៉ឺ​ន​»​មួយណា​ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​?
03, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងពេល​បច្ចុប្បន្ននេះ ពាក្យ​«​ហ្វឹកហ្វឺន​» និង​«​វ៉ឹ​ក​វ៉ឺ​ន​» អ្នកសរសេរ​នៅ​មិនទាន់​ច្បាស់​ថា ពាក្យ​មួយណា​ទើប​ត្រឹមត្រូវ​។ តែ​ទោះយ៉ាងណា ពាក្យ​«​ហ្វឹកហ្វឺន​»​ត្រូវបាន​គេ​សរសេរ​ច្រើន ប៉ុន្តែ​មិនសូវ​ឃើញ​មាន​អ្នកសរសេរ​ពាក្យ​«​វ៉ឹ​ក​វ៉ឺ​ន​»​ឡើយ​។  តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត តើ​ពាក្យ​ទាំងពីរ​មួយណា​ទើប​ត្រឹមត្រូវ​?



​តាម​ការពិត​ពាក្យ​ថា​«​ហ្វឹកហ្វឺន​» និង​«​វ៉ឹ​ក​វ៉ឺ​ន​» គឺអាច​សរសេរ​បាន​ដូចគ្នា និង​ត្រឹមត្រូវ​ដូចគ្នា​។ មូលហេតុ​គឺ នៅពេលដែល​អ្នកជំនាញ​ធ្វើ​ខេ​មរ​យាន​កម្ម​លើ​ភាសា​ខ្មែរ បាន​យក​វចនានុក្រម​ខ្មែរ​ពុទ្ធសាសនបណ្ឌិត្យ​បោះពុម្ព​លើក​ទី​៥(១៩៦៧-៦៨) ធ្វើជា​គោល ហើយ​កាល​នោះបាន​ជ្រើស​យកពាក្យ​ងាយៗ​មួយចំនួន ដែល​អាច​សរសេរ​បាន​ពីរ​យ៉ាង​មក​ប្រើ និង​សរសេរ​។ ហេតុនេះ​រវាង​ពាក្យ​ទាំងពីរ​នេះ​សរសេរ​មួយណា​ក៏​មិន​ខុស​ដែរ​។​

​ពាក្យ​«​ហ្វឹកហ្វឺន​» និង​«​វ៉ឹ​ក​វ៉ឺ​ន​» មាន​ថ្នាក់​ពាក្យ​កិរិយាសព្ទ  មានន័យថា ហ្វឹក​រឿយៗ​។ ដោយឡែក​ពាក្យ «​ហ្វឹក​»​មានន័យថា ហាត់​, ហាត់​ឲ្យ​ថ្នឹក​, បង្វឹកៈ ហ្វឹក​ខ្លួន​, ហ្វឹកហាត់​។

​ដកស្រង់​ពី​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com