ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គ្រោះ​ជាតិ ទៅ​ជួប​មន្ត្រី​សាលាក្រុង ពិភាក្សា​រឿង​ទីតាំង​បូជាសព លោក ប៉ែន សុវណ្ណ​
03, Nov 2016 , 10:00 am        
រូបភាព
លោក យ៉ែម បុញ្ញឫទ្ធិ នៅក្នុងពិធីបុណ្យសព លោក ប៉ែន សុវណ្ណ
លោក យ៉ែម បុញ្ញឫទ្ធិ នៅក្នុងពិធីបុណ្យសព លោក ប៉ែន សុវណ្ណ
ដោយ: ថ្មីៗ
​លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅថ្ងៃនេះ​ថា គណបក្ស​បាន​ចាត់​បញ្ជូន លោក ឡុង រី តំណាងរាស្ត្រ​គណៈ​សង្គ្រោះ​ជាតិ និង​ជា​តំណាង​គណៈកម្មការ​រៀប​ចំ​បុណ្យសព ឲ្យ​ទៅ​ជួប​ជាមួយ​អាជ្ញា​ក្រុងភ្នំពេញ​ដោយផ្ទាល់ ដើម្បី​ពិភាក្សា​ពី​ទីតាំង​បូជាសព លោក ប៉ែន សុវណ្ណ​។



​បើតាម លោក យ៉ែម បុញ្ញឫទ្ធិ លោក ឡុង រី នឹង​ដឹកនាំ​មន្ត្រី​មួយចំនួន​ទៅ​សាលាក្រុង នៅ​ម៉ោង​១០ ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា​នេះ​។ 

​សូមបញ្ជាក់ថា ក្រោយ​មរណភាព​របស់​លោក ប៉ែន សុវណ្ណ រដ្ឋសភា បាន​បញ្ជូន​លិខិត​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បូជាសព លោក ប៉ែន សុវណ្ណ នៅមុខ​វត្ត​បទុម​វ​ត្តី​។

​លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ប្រសិនបើ​ទទួលបាន​ចម្លើយ​អវិជ្ជមាន គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​បន្តទៀតថា​តើ​ត្រូវ​ជ្រើស​រើសយក​កន្លែង​ណា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បន្តទៀត គណបក្ស​ក៏​មិនទាន់​ពិចារណា​ទីតាំង​ណា​ផ្សេង​ក្រៅ​ពីមុខ​វត្ត​បទុម​វ​ត្តី​នៅឡើយ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការពិភាក្សា​នេះ​សិន​។

​លោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​អតីត​នាយករដ្ឋមន្ត្រី បានទទួល​មរណភាព យប់​ថ្ងៃទី​២៩ ខែតុលា នៅ​គេហដ្ឋាន​របស់ខ្លួន​ក្នុង​ខេត្តតាកែវ​៕


Tag:
 ប៉ែន សុវណ្ណ​
  ​យ៉ែម បុញ្ញឫទ្ធិ​
 ​ ឡុង រី​
© រក្សាសិទ្ធិដោយ thmeythmey.com