ពីនេះ ពីនោះ
កំហុស​សាមញ្ញ​របស់​គ្រូបង្រៀន ដែល​តែងតែ​កើតមាន​
04, Nov 2016 , 8:26 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រប់​បុគ្គល​ទាំងអស់​អ្នកណា​ក៏មាន​កំហុស គ្រាន់តែ​អ្នកខ្លះ​មាន​កំហុស​តិច អ្នកខ្លះ​មាន​កំហុស​ច្រើន​។ ចំណែក​ក្នុង​អាជីព​ជា​គ្រូបង្រៀន​មួយរូប ក៏​រមែង​កើតមាន​កំហុស​នានា ដោយ​ជៀស​មិន​ផុត​ផងដែរ ទោះបីជា​គ្រូបង្រៀន​ត្រូវបាន​គេ​ចាត់ទុកថា ជា​បុគ្គល​គំរូ​ដល់​មនុស្ស​នៅក្នុង​សង្គម​។ តើ​មាន​កំហុស​អ្វីខ្លះ​ដែល​គ្រូបង្រៀន​តែងតែ​កើតមាន  ហើយ​នាំ​គ្រូបង្រៀន​នោះ​មិនអាច​ក្លាយជា​គ្រូបង្រៀន​ល្អ​មួយរូប​? ខាងក្រោម​នេះ​គឺជា​កំហុស​សាមញ្ញៗ​ដែល​គ្រូបង្រៀន​តែង មាន​ភាពខ្វះ​ចន្លោះ​៖



១/. គ្រូបង្រៀន​មួយចំនួន តែងតែ​ខ្វះ​ការរៀបចំ​ឲ្យ​បាន​គ្រប់គ្រាន់ ទាំង​មេរៀន កិច្ច​តែងការ សម្ភារ​ឧបទ្ទេស​ក្នុងការ​បង្រៀន​

២/. គ្រូបង្រៀន​មួយចំនួន ច្រើន​និយាយ​ពី​បញ្ហា​ផ្ទាល់ខ្លួន នៅពេល​បង្រៀន ដែល​នាំ​ឲ្យ​បាត់​តម្លៃ​ផ្ទាល់ខ្លួន និង​ការវាយតម្លៃ​ណាមួយ​ពី​សិស្ស​

៣/. គ្រូបង្រៀន​មួយចំនួន ខ្វះ​ការរៀបចំ​រចនាសម្ព័ន្ធ​បង្រៀន និង​ការគ្រប់គ្រង​ថ្នាក់​

៤/.​គ្រូបង្រៀន​មួយចំនួន ពុំបាន​បត់បែន និង​ផ្លាស់ប្ដូរ​របៀប​បង្រៀន ផ្នត់គំនិត និង​ផ្ដល់នូវ​ចំណេះដឹង​ដដែលៗ ដែល​មិនបាន​ធ្វើការ​ឆ្លុះបញ្ចាំង​ពី​ការវិវឌ្ឍ​នៃ​ស្ថានភាព​សង្គម​

៥/. គ្រូបង្រៀន​មួយចំនួន​ពុំបាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ឪពុកម្ដាយ​សិស្ស ដើម្បី​ធ្វើការ​ស្វែងយល់​ពី​ការចូលរួម​របស់​ឪពុកម្ដាយ​សិស្ស និង​សិក្សា​ពី​សិស្ស​តាមរយៈ​ឪពុកម្ដាយ​(​អាច​ពិបាកធ្វើ​)

៦/. គ្រូបង្រៀន​មួយចំនួន ពុំបាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការចេញ​ពិន្ទុ​ឲ្យ​សិស្ស​មើល​ឲ្យ​បាន​ទាន់ពេលវេលា​

៧/. គ្រូបង្រៀន​មួយចំនួន ចូលចិត្ត​និយាយដើម ឬ​រិះ​គន់គ្រូ​ដទៃ មិត្ត​រួមការ​ងារ ឪពុកម្ដាយ​សិស្ស និង និយាយដើម​កូនសិស្ស​ជាដើម​

៨/. គ្រូបង្រៀន​មួយចំនួន ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ជ្រុល ដោយ​សំអាង​ទៅលើ​វិន័យ និង​កាតព្វកិច្ច ហើយ​ធ្វើ​ការពិន័យ​លើ​សិស្ស ដោយ​ខ្វះ​មូលដ្ឋាន​ហេតុ​និង​ផល​

៩/. គ្រូបង្រៀន​មួយចំនួន ចូលចិត្ត​នៅ​ដាច់ដោយឡែក​តែម្នាក់ឯង ខ្វះ​ការទំនាក់ទំនង

១០/. គ្រូបង្រៀន​មួយចំនួន ចូលចិត្ត​ស្រែក​គំហក​ឲ្យ​សិស្ស ខ្វះ​មូលដ្ឋាន​ហេតុ​និង​ផល មិនចេះ​ស​ម្រ​ប់​សម្រួល និង​ការប្រើ​ភាពទន់ភ្លន់ ប្រកបដោយ​បញ្ញា ក្នុងការ​ដោះស្រាយ​បញ្ហា​ឲ្យ​សិស្ស​៕


© រក្សាសិទ្ធិដោយ thmeythmey.com