ពីនេះ ពីនោះ
សិស្ស​៖ កំហុស​សាមញ្ញ​មួយចំនួន​ដែល​នាំ​ឲ្យ សិស្ស​មិនអាច​ទទួលបាន​ពុទ្ធិ​ពី​គ្រូ​
05, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ រៀន មិនមែន​មានន័យថា ចាំបាច់​ត្រូវតែ​កំណត់ថា សិស្ស​ត្រូវតែ​ទទួលយក​អ្វីដែល​គ្រូ​បានផ្ដល់​ឲ្យ ហើយ​គ្រូ ចាំបាច់​ត្រូវតែ​ផ្ដល់​ចំណេះ​ឲ្យ​សិស្ស​នោះដែរ គឺ​ទាំង​គ្រូ​ទាំង​សិស្ស ត្រូវ​រៀន និង​ផ្ដល់​ឲ្យ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​គ្រាន់តែ​គ្រូ គឺជា​បុគ្គល​ម្នាក់​ដែលមាន​នាទី​សំខាន់​ក្នុងការ​ដឹកនាំ​ថ្នាក់រៀន និង​ចាំ​កែតម្រូវ​ត្រង់ចំណុច​ណាមួយ ដែល​មិន​ត្រឹមត្រូវ​។ យ៉ាងណា​នៅក្នុង​សកម្មភាព​រៀន និង​បង្រៀន មាន​ហេតុផល​មួយចំនួន​ដែល​នាំ​ឲ្យ​សិស្ស​មួយចំនួន មិនអាច​ទទួលបាន​ពុទ្ធិ​ពី​គ្រូ​បាន​៖



១/. សិស្ស​មួយចំនួន​មិន​យកចិត្តទុកដាក់​ស្ដាប់ នៅពេល​គ្រូបង្រៀន និង​ពន្យល់​មេរៀន 
២/. សិស្ស​មួយចំនួន មើលងាយ​សមត្ថភាព​គ្រូ និង​មិន​ទុកចិត្ត​លើ​ការបង្រៀន​របស់​គ្រូ 
៣/. សិស្ស​មួយចំនួន មើលងាយ​មេរៀន ដោយ​គិតថា​មេរៀន​ស្រួល មិនបាច់​មើល​ក៏​អាច​យល់បាន​
៤/. សិស្ស​មួយចំនួន គិតថា​មេរៀន​ដែល​កំពុង​រៀន​គ្មាន​ប្រយោជន៍ ទើប​មិន​យកចិត្តទុកដាក់​ស្ដាប់​គ្រូ និង​មើល​មេរៀន​
៥/. សិស្ស​មួយចំនួន គិតថា​មេរៀន​ដែល​ខ្លួន​កំពុង​រៀន មិនត្រូវ​នឹង​គោលបំណង​របស់ខ្លួន ហើយ​មិន​ខ្វល់ មិន​យកចិត្តទុកដាក់​
៦/. សិស្ស​មួយចំនួន គិតថា​អាច​លួច​ចម្លង​ឯកសារ​បាន នៅពេល​ប្រឡង ទោះ​មិន​ប្រឹងរៀន​ក៏មាន​ឱ​កា​បើក​ចម្លង​បាន​។ ហេតុនេះ​ទើប​នាំ​ឲ្យ​សិស្ស​មួយចំនួន​នោះ​មានការ​ធ្វេសប្រហែស​។​
៧/. សិស្ស​មួយចំនួន វាយតម្លៃ​ចំណេះដឹង​គ្រូ​តាមរយៈ​សម្ភារ​ក្រៅ​ខ្លួន ហើយ​មិន​គោរព​ចំណេះដឹង​គ្រូ​
៨/. សិស្ស​មួយចំនួន គិតថា​ខ្លួនឯង​ខ្លាំង ខ្លួន​ពូកែ ទើប​មិន​ព្រមស្ដាប់​គ្រូបង្រៀន​។  
 
​ជារួម​មក សកម្មភាព​ទាំងឡាយ​ខាងលើ ភាគច្រើន​តែងតែ​ត្រូវ​សិស្សានុសិស្ស​មួយចំនួន​បានធ្វើ ដែល​នាំ​ឲ្យ​ខ្លួន​មិនអាច​ទទួលបាន​ចំណេះដឹង​ពី​គ្រូ និង​មេរៀន​ដែល​គេ​តម្រូវ​ឲ្យ​សិក្សា​៕

Tag:
 ពីនេះ​ពី​នោះ​
© រក្សាសិទ្ធិដោយ thmeythmey.com