រូបត្លុក
ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​គេ​ភ័យខ្លាច​ជាង​ឬ​?
05, Nov 2016 , 7:59 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​កវា​មិន​ផ្លូវការ​មែន​។ តែ​មហាជន​ជឿថា វា​ជា​ព័ត៌មាន​ពិត​ច្រើនជាង​ព័ត៌មាន​នៅតាម​វិទ្យុ កាសែត ឬ​ព័ត៌មាន​អន​ឡាន ព្រោះ សារព័ត៌មាន​អាជីព​អាច​លម្អៀង​ទៅខាង​នេះ ឬ​ខាង​នោះ​។ នេះ គឺជា​ការយល់ឃើញ​រប​ស់​មហាជន​មួយចំនួន​មិន​ថា​នៅ​កម្ពុជា ឬ​នៅក្នុង​ប្រទេស​ផ្សេង​ឡើយ​។ បើទោះបីជា​ការយល់ឃើញ​នេះ មិនសូវ​ត្រូវ​ក៏ដោយ​ក្តី ក៏​គ្មាន​នរណា​អាច​ពន្យល់ បកស្រាយ ឬ​បង្វែរ​ការយល់ឃើញ​នេះ​បានឡើយ ព្រោះ មហាជន​មួយផ្នែក​ណាមួយ​នោះ បាន​បាត់បង់​ជំនឿ​លើ​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​រួចហើយ​។

 
 
​ចំពោះ​មន្ត្រី ឬ​អ្នកពាក់ព័ន្ធ​នឹង​សង្គម​ក្នុង​កម្រិត​ខ្ពស់​វិញ ពួកគេ​ក៏​ខ្លាចរអា​ឥទ្ធិពល​នៃ​វត្តមាន​ហ្វេ​ស​ប៊ុ​ក​ដែរ​។ ជា​បទពិសោធន៍​របស់​អ្នកជំនាញ​ដំណឹង ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​គ្រាន់តែ​ផ្តល់​ជា​គំនិត​ប៉ុណ្ណោះ​។ តែ​គេ​មិនគួរ​ជឿ​១០០​ភាគរយ​ឡើយ​។ ម្យ៉ាងវិញទៀត ពេលខ្លះ ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​មិនល្អ អាច​បង្ក​ភាពចលាចល​ដល់​សង្គម​ថែម​ទៀតផង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com