ពីនេះ ពីនោះ
ទាន​៥​យ៉ាង ដែល​ចាត់ទុកថា ជា​ទាន​បែប​សប្បុរ​ធម៌
05, Nov 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
  
​ភ្នំពេញ​៖ ការ​ឲ្យ​ទាន គឺជា​គុណធម៌​ដ៏​ប្រពៃ​របស់​ទំនៀមទម្លាប់​ខ្មែរ ដើម្បី​ជូន​ដល់​អ្នករងគ្រោះ ឬ​អ្នកក្រីក្រ​។ វប្បធម៌​ចែករំលែក​នេះ បាន​ដក់​ជាប់​យ៉ាងជ្រៅ​នៅក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ ការផ្តល់​ទាន​ខ្លះ គឺ​មិនមាន​សីលធម៌ និង​ខ្វះ​ភាពកក់ក្តៅ​។ តើ​ទាន​បែប​សប្បុរសធម៌​មាន​អ្វីខ្លះ​?  



១) ឲ្យ​ទាន​តាម​កាល គឺ​ពេល​គេ​អត់ឃ្លាន ទទួល​គ្រោះថ្នាក់​ត្រូវការ​ជំនួយ​បន្ទាន់ ឬ​ធ្វើបុណ្យ​តាម​រដូវ​កាល ដូចជា​ក្នុង​រដូវ​បុណ្យ​កឋិនទាន​ជាដើម​។ 
២) ឲ្យ​ទាន​ដោយ​គោរព គឺ​មិនត្រូវ​បោះ ឬ​ចោល​ឲ្យ​ទេ ពោល គឺ​ត្រូវ​ឲ្យ​ដោយ​អាកប្បកិរិយា​ទន់ភ្លន់ និង​គោរព​ដល់​អ្នកទទួល​។ 
៣) ឲ្យ​ដោ​យស​ន្ធា គឺ​ជឿថា អំពើ​ដែល​យើង​ធ្វើ​ល្អ​ហើយ និង​មាន​ផល​ល្អ​មក​ខ្លួន​វិញ​
៤) ឲ្យ​ទាន​ដោយ​អនុគ្រោះ គឺ​ចង់​ជួយសង្គ្រោះ​អ្នកដទៃ ឲ្យ​បាន​សុខ​មិនមែន​ឲ្យ​ដោយ​ចង់​លុបគុណ​អ្នកដទៃ​ទេ​។  
៥) ឲ្យ​ទាន​ដោយ​មិន​លើកតម្កើង​ខ្លួនឯង​ថា គ្រាន់បើ​ហើយ​មើលងាយ​អ្នកដទៃ​នោះទេ​។   
 
​ប្រភព​៖«​មង្គល​ជីវិត មាគ៌ា​ឆ្ពោះទៅរក​សុភមង្គល​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព    
 

Tag:
 គូ សុភាព​
  មង្គល​ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com