ជាតិ
រូបត្លុក
យុវជន យុវនារី មក​ភ្នំពេញ កុំ​ឈ្លក់ទឹកម៉ាស៊ីន​…!
06, Nov 2016 , 10:08 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ និស្សិត​មួយចំនួនធំ​ដែល​គ្រួសារ​មាន​ជីវភាព​ទន់ខ្សោយ​មកពី​ជនបទ ខិតខំ​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​រហូត​ទទួលបាន​ការងារ​ធ្វើ​ល្អ​ជាមួយនឹង​ប្រាក់ខែ​រាប់ពាន់​ដុល្លារ​។ ប៉ុន្តែ​និស្សិត​ខ្លះ ទទួលបាន​ឱកាស​មក​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ហើយ តែ​បែរជា​មិនសូវ​ចូល​សាលា​ទៅវិញ​។ ពួកគេ​គិតតែ​ពី​ការ​លំហែ​កម្សាន្ត​ច្រើនជាង​ការសិក្សា​។ នៅ​ទីបញ្ចប់ ពួកគេ​បានត្រឹមតែ​សោក​កា ឬ​និយាយ​ពាក្យ​ថា ហួសពេល សោកស្តាយ និង​ខុស​ហើយ តែប៉ុណ្ណោះ​។ តាមពិត ភ្នំពេញ ជា​មជ្ឈមណ្ឌល ឬ​ជាឃ្លាំង​ផ្តល់​ចំណេះ ផ្តល់ប្រាក់​ចំណូល​ដល់​អ្ន​ក​ដែល​ចង់​សិក្សា និង​អ្នក​ចង់​ធ្វើការ​រកប្រាក់​ចិញ្ចឹមជីវិត​។ ប៉ុន្តែ​ភ្នំពេញ ពេលខ្លះ ក៏​ជាទី​កន្លែង​ទាញ​ពង្វក់​អ្នក​មិនសូវ​ចេះ​គិត​ឲ្យ​ធ្លាក់ចូល​រណ្តៅ​ក្រីក្រ និង​រណ្តៅ​អវិជ្ជា​ដែរ​។ ដូច្នេះហើយ​បានជា​មាន​ពាក្យ​មួយ​ឃ្លា​ពោលថា មក​ភ្នំពេញ កុំ​ឈ្លក់ទឹកម៉ាស៊ីន​។ ឃ្លា​នេះ មានន័យថា បើ​មក​ភ្នំពេញ កុំ​សប្បាយ​ហួសហេតុ ភ្លេចខ្លួន នាំ​ឲ្យ​អន្តរាយ​ដល់​ជីវិត​៕  

 

© រក្សាសិទ្ធិដោយ thmeythmey.com