ពីនេះ ពីនោះ
ស្តាប់​សំដី​ប្រពន្ធ ធ្វើ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​
06, Nov 2016 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​ការបើក​ត្រចៀក​ឲ្យ​ធំ និង​ផ្ចិតផ្ចង់​ស្តាប់​សំដី​របស់​ប្តី​ប្រពន្ធ មាន​អត្ថប្រយោជន៍​អ្វីខ្លះ ចំពោះ​ទំនាក់ទំនង និង​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​របស់​អ្នក​?

​ពេល​អ្នកធ្វើការ ឬ​នៅក្នុង​អង្គប្រជុំ បើ​អ្នក​មិន​យកចិត្តទុកដាក់ ស្តាប់​អ្វីមួយ​ដោយ​ប្រុងប្រយ័ត្ន​ទេ អ្វីដែល​អ្នកទទួលបាន គឺ​សូន្យ​។ យ៉ាងណាមិញ នៅក្នុង​ជីវិត​គ្រួសារ​ក៏​ដូចគ្នា ប្តី​ប្រពន្ធ​គួរតែ​យកចិត្តទុកដាក់ រាល់​ពាក្យសំដី​ដែល​ដៃគូ​បាន​និយាយ​។​
 
​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​សារៈសំខាន់​នៃ​ការ​ស្តាប់ ដែល​អ្នក​តែងតែ​មើលរំលង ៖
 
១. បើ​ចង់ដឹង​គ្រប់​រឿង និង​ច្បាស់លាស់ ចូរ​ព្យាយាម​ស្តាប់​សំដី​ប្រពន្ធ ហើយ​មិនត្រូវ​និយាយ​កាត់​ឡើយ​
២. ជម្លោះ និង​បញ្ហា​នានា ប្រក​ដ​ជា​ធូរស្រាល បើ​អ្នក​បិទមាត់ ហើយ​រង់ចាំតែ​ស្តាប់ ពីព្រោះ ពេល​នាង​និយាយ​អស់ចិត្ត នាង​នឹង​ឈប់​ដោយ​ខ្លួនឯង​
៣. គុណសម្បត្តិ​របស់​អ្នកនឹង​កើនឡើង ពេល​អ្នក​ស្តាប់​ច្រើន ហើយ​និយាយ​តិច​ពេល​ឈ្លោះ​គ្នា​
៤. ការ​ស្តាប់ ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក កាន់តែ​ល្អប្រសើរ​ជាង​មុន ទោះបីជា​ពេលដែល​អ្នក កំពុងតែ​ឈ្លោះ​គ្នា​ក៏ដោយ​
៥. ប្តី​ដែល​ស្តាប់​ច្រើន ហើយ​និយាយ​តិច ភាគច្រើន ជា​ប្តី​ដ៏​ល្អ និង​អស្ចារ្យ​បំផុត​
៦. ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់ ជាការ​បង្ហាញ​នូវ​សេចក្តីស្រឡាញ់ និង​គោរព​ចំពោះ​ភរិយា​
៧. ការ​ស្តាប់ ធ្វើ​ឲ្យ​អ្នក​រីកចម្រើន និង​លូតលាស់​ល្អជា​លំដាប់ ដូចជា​ពេលដែល​អ្នក​ស្តាប់ និង​អនុវត្តតាម​ការណែនាំរ​បស់​ឪពុកម្តាយ និង​គ្រូ​របស់​អ្នក​ពេល​នៅ​តូច​អញ្ចឹង​
៨. ការ​ស្តាប់​ប្រពន្ធ​បញ្ចេញ​កំហឹង ពេលខ្លះ នឹង​បង្ក​ការសប្បាយ និង​ភាព​រីករាយ នៅក្នុង​គ្រួសារ ហើយ​ភ្លាមៗ ប្រពន្ធ​របស់​អ្នក អាច​នឹង​សើច ពេល​គេ​និយាយ​តែឯង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com