ពីនេះ ពីនោះ
ត្រូវ​សរសេរថា «​កុម្មុយនីស្ដ​» មិនត្រូវ​សរសេរ​ពាក្យ​«​កុំមុយនីស្ត​»​ឬ​ផ្សេង​ឡើយ​
08, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានសម្រេច​កំណត់​សរសេរ​ពាក្យ «Communist» ជា​ភាសា​អង់គ្លេស មកជា​ភាសា​ខ្មែរ​ថា «​កុម្មុយនីស្ដ​»​។ ដោយ​មើលឃើញ​ពី​កំហុស​ក្នុងការ​សរសេរ​ពាក្យ​នេះ ជា​ញឹកញាប់​ក្នុង​សំណេរ​អត្ថបទ យើងខ្ញុំ​សូម​លើកយក​ពាក្យ​នេះ​មក​សរសេរ​បង្ហាញ ដោយ​គោរព​តាម​ការកំណត់ និង​ពន្យល់​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​។​


 
​ពាក្យ​«​កុម្មុយនីស្ដ​»​នេះ​គឺជា​ពាក្យ​មួយ​ដែល​គេ​ច្រើន​ប្រើ​ជា​គុណនាម មានន័យថា ជា​ប្រទេស​កុម្មុយនីស្ដ របប​កុម្មុយនីស្ដ ជាដើម​។ ប្រទេស​កុម្មុយនីស្ដ គឺជា​សង្គម​ដែល​ទ្រព្យ​ផលិតកម្ម​ជា​កម្មសិទ្ធិ​របស់​សមូហ​ភាព ហើយ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ស្ថិតក្រោម​អំណាច​ផ្ដាច់មុខ​របស់​បក្ស​កុម្មុយនីស្ដ​។ 

​ដកស្រង់​ពី​៖ សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com