ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​កតិកាសញ្ញា​» មាន​អត្ថន័យ​បែបណា​?
09, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានសម្រេច​កំណត់​និយមន័យ​ពាក្យ​ថា «​កតិកាសញ្ញា​» ថា​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​រវាង​ភាគី​ពីរ ឬ​ច្រើន ឬ​រវាង​រដ្ឋ​និង​រដ្ឋ ទាំង​ផ្លូវការ ទាំង​មិន​ផ្លូវការ ដើម្បី​ធ្វើ​អ្វីមួយ​រួមគ្នា​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​រវាង​គ្នា​ទៅវិញទៅមក​។


 
​ឧទាហរណ៍​. នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី​២(១៩៣៩-១៩៤៥) ប្រទេស​អាល្លឺម៉ង់ អី​តា​លី និង​ជប៉ុន បាន​ចុះ​កតិកាសញ្ញា​មួយ​មាន​ឈ្មោះថា “​កតិកាសញ្ញា រ៉ូម ប៊ែ​រ​ឡាំង តូ​ក្យូ​” ដើម្បី​រួបរួម​កម្លាំងយោធា​គ្នា​ប្រឆាំងនឹង​សហរដ្ឋអាមេរិក អង់់គ្លេស បារាំង និង​សហភាពសូវៀត​៕

​ដកស្រង់​ពី​៖ សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com