ពីនេះ ពីនោះ
តើ​ពាក្យ​ថា «​អាណានិគម​» និង​«​អាណាព្យាបាល​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្ដេច​?
10, Nov 2016 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ «​អាណានិគម​» និង​«​អាណាព្យាបាល​» អាច​នៅមាន​សាធារណជន​មួយចំនួន លោក​នៅមាន​ភាពមិនច្បាស់លាស់​ពី​អត្ថន័យ​រវាង​ពាក្យ​ទាំងពីរ​នេះ​។ សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖

 
​ពាក្យ​«​អាណានិគម​» មានន័យថា ប្រទេស ឬ​តំបន់​មួយ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​ផ្សេង​មួយទៀត​ដែលមាន​អំណាច​ខ្លាំង​ជាង​។ ឧទាហរណ៍​៖ ប្រទេស​កម្ពុជា​ធ្លាប់ជា​អាណានិគម​របស់​ប្រទេស​បារាំង ពី​ឆ្នាំ​១៨៨៤ ដល់​ឆ្នាំ​១៩៥៣​។​
 
​ចំណែក​ពាក្យ​«​អាណាព្យាបាល​» មានន័យថា ជា​របប​គតិយុត្ត​ដោយ​សន្ធិសញ្ញា​មួយ​ដែល​រដ្ឋ​ឬ​ទឹកដី​មួយ​ត្រូវបាន​ដាក់​ឲ្យ​នៅក្រោម​ការគ្រប់គ្រង​និង​ការពារ​នៃ​រដ្ឋ​មួយទៀត​ដែលមាន​អំណាច​ខ្លាំង​ជាង​។ រដ្ឋ​ដែល​នៅក្រោម​អាណាព្យាបាល​មាន​សិទ្ធិ​រក្សា​រដ្ឋាភិបាល​ឬ​រដ្ឋបាល​របស់ខ្លួន​បាន​។ ឧទាហរណ៍​៖ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​១៨៦៣ បារាំង​បានមក​ដាក់​អាណាព្យាបាល​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការចុះ​សន្ធិសញ្ញា​ជាមួយនឹង​ព្រះបាទ​ន​រោ​ត្ដម​៕
 
​ដកស្រង់​ពី​៖ សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​, ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
 

Tag:
 ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com