ពីនេះ ពីនោះ
ដូចម្តេច​ដែល​ហៅថា មនុស្ស​គម្រក់ ?
10, Nov 2016 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង​ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​



​យាន​ហ៊ុយ សួរថា «​ដូចម្តេច​ទៅ​ដែល​ហៅថា មនុស្ស​គម្រក់​?»

​ខុង​ជឺ ឆ្លើយថា​៖
-​    ​គឺជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​មួលបង្កាច់​អំពើ​ល្អ​របស់​អ្នកដទៃ​ឲ្យ​ទៅជា​អាក្រក់​។​
-​    ​ឈ្លក់​វង្វេង​នឹង​វោហារ​ដែល​ប្រើ​ក្នុង​ផ្លូវ​អាក្រក់​របស់ខ្លួន​
-​    ​មានគំនិត​អាក្រក់ និយាយ​ត្រឡប់ត្រឡិន បាតដៃ​ជា​ខ្នងដៃ ហើយ​នៅ​អួតថា​ខ្លួន​ឆ្លាត ជាងគេ​
-​    ​ឃើញ​អ្នកដទៃ​ធ្វើ​ខុស ខ្លួនឯង​ក៏​សប្បាយចិត្ត​
-​    ​មិន​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​ជ្រៅជ្រះ បែរជា​ដៀលត្មះ​ថា​អ្នកដទៃ​គ្មាន​ការចេះដឹង​

​ទាំងនេះហើយ​គឺជា​វិធី​របស់​មនុស្ស​គម្រក់​៕


Tag:
 ​ខុង​ជឺ​
© រក្សាសិទ្ធិដោយ thmeythmey.com