ពីនេះ ពីនោះ
បានឈ្នះ​ទូក កុំ​ឡើងគោក​ផ្តេសផ្តាស​!
14, Nov 2016 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ភុជង្គលីលា​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!​  
  ​



​ដល់​ធានី​ទី​ជួបជុំ​    ​    ​តន្ត្រី​ប្រគំ​    ​    ​ភ្លើងពណ៌​ចម្រុះ​។​

​ដល់​ធានី​ទាំងស្រី​ប្រុស​    ​ដើរលេង​ដើរ​ចុះ​    ​រឿង​ខុស​ចៀសវាង​។​    ​

​កុំ​ពុល​ងងុល​កាច់រាង​    ​    ​ឆ្លៀត​ដើរ​កនាង​    ​នាពេល​រាត្រី​។​

​ប្រយ័ត្ន​កុំ​បាត់ស្មារតី​    ​    ​អាណិត​បងស្រី​    ​កូនខ្ចី​នៅ​ស្រុក​។​

​ប្រហែស​របេះ​បាត់​សុខ​    ​គុំ​គិត​ស្រណុក​    ​សុខ​ស្រួល​ពេល​ខ្លី​។​

​ចេះ​គិត​ពិតជា​មិន​អី​    ​    ​បើ​ជ្រុល​មាន​ស្រី​    ​កុំ​ភ្លេច​ការពារ​។​

​ដៃគូ​ថ្មី​មិន​ស្គាល់គ្នា​    ​    ​ក្រែង​ឆ្លង​រោគា​    ​ឆ្លង​គ្នា​នៅផ្ទះ​។​

​លើទឹក​អុំ​ខ្លាំង​ទូក​ឈ្នះ​    ​បើ​គោក​មានះ​    ​    ​ច្បាស់​ណាស់​អាច​ចាញ់​។​

​កុំ​ភ្លេច​អ្នកយើង​ស្រឡាញ់​    ​អណ្តែង​ក្រឹម​ក្រាញ់​    ​ធ្លាប់​ឆ្ងាញ់​បាយ​ជុំ​។​

​សប្បាយ​កុំ​ឲ្យ​គេ​យំ​    ​    ​គ្រួសារ​ទុក្ខ​ធំ​    ​    ​សង្គម​គេ​ស្អប់​។​

៣​ថ្ងៃបុណ្យ​អុំទូក​ចប់​    ​    ​កុំ​ភ្លេច​ត្រឡប់​    ​    ​ទៅ​ស្រុក​ជុំគ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com