ពីនេះ ពីនោះ
តើ​ពាក្យ «​សំឡាញ់​, សម្លាញ់​, សំលាញ់​» មួយណា​ត្រូវ ? ​
15, Nov 2016 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន នៅតែ​សរសេរ​ពាក្យ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ ឬ​ពាក្យ​ណាមួយ​ខុស​នៅឡើយ​។ បើតាម​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​សម្លាញ់​» ជា​នាម​មានន័យថា អ្នក​ដែលជា​ទីស្រឡាញ់​ស្និទ្ធស្នាល​, មិត្រ​ជិតដិត​។ ឧទាហរណ៍​៖ សុំ​គ្នា​ជា​សម្លាញ់ កូន​សម្លាញ់​, មិត្រ​សម្លាញ់​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com