ពីនេះ ពីនោះ
លក្ខណៈពិសេស​ដែល​ត្រូវ​ចំណាំ​ក្នុងការ​ប្រើពាក្យ «​ការ​, សេចក្ដី​, ដំណើរ និង ក្ដី​»
17, Nov 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងការ​បង្កើត​នាម​ដោយ​ប្រើ​«​បន្ថែម​ដើម​» ខេ​មរ​យាន​កម្ម បាន​អនុវត្តតាម​គោលការណ៍​ក្នុង​វចនានុក្រម​ខ្មែរ​ពុទ្ធសាសនបណ្ឌិត្យ​បោះពុម្ព​គ្រា​ទី​ប្រាំ ដូចជា​៖



​ពាក្យ «​ការ​»​សរសេរ​ជាមួយ​កិរ​យាស​ព្ទ ដូចជា ការ​+​ប្រព្រឹត្ត ទៅជា ការប្រព្រឹត្ត មិន​សរសេរ​ការប្រព្រឹត្តិ ទេ​។​

​ពាក្យ «​សេចក្ដី​» សរសេរ​ជាមួយ​កិរ​យាស​ព្ទ ដូចជា សេចក្ដី​+​ប្រព្រឹត្ត ទៅជា សេចក្ដី​ប្រព្រឹត្ត មិន​សរសេរ សេចក្ដី​ប្រព្រឹត្តិ ទេ​។​

​ពាក្យ «​ដំណើរ​» សរសេរ​ជាមួយ​កិរ​យាស​ព្ទ ដូចជា ដំណើរ​+​ប្រព្រឹត្ត ទៅជា ដំណើរ​ប្រព្រឹត្ត មិន​សរសេរ ដំណើរ​ប្រព្រឹត្តិ ទេ​។​

​ពាក្យ «​ក្ដី​» សរសេរ​ជាមួយ​កិរ​យាស​ព្ទ ដូចជា ក្ដី​+​ប្រព្រឹត្ត ទៅជា ក្ដី​ប្រព្រឹត្ត មិន​សរសេរ ក្ដី​ប្រព្រឹត្តិ ទេ​។​

​តាម​ឧទាហរណ៍​ខាងលើនេះ ក្នុងការ​បង្កើត​នាម ខេ​មរ​យាន​កម្ម​មិន​ទទួលយក​រូបមន្ត​«​ការ​+​នាម​, សេចក្ដី​+​នាម​, ដំណើរ​+​នាម និង ក្ដី​+​នាម​» ឡើយ ប៉ុន្តែ​ទទួលយក​រូបមន្ត «​ការ​+​កិរិយាសព្ទ​, សេចក្ដី​+​កិរិយាសព្ទ​, ដំណើរ​+​កិរិយាសព្ទ និង ក្ដី​+​កិរិយាសព្ទ​»​។

​ឧទាហរណ៍​៖ ការ​និវត្ត​, ការ​បញ្ញត្ត​, ការ​បដិវត្ត​, ការពិសោធ​, ការអភិវឌ្ឍ​, ការ​សន្មត​, ការអនុម័ត​, ការអនុវត្ត ជាដើម​។ ហេតុនេះ​រាល់​ការសរសេរ​ពាក្យ ដែល​ផ្ដើម​ដោយ ពាក្យ​បន្ថែម​ដើម «​ការ​, ដំណើរ​, សេចក្ដី និង ក្ដី​» សាធារណជន​ត្រូវ​ចំណាំ​ថា ពាក្យ​ដែល​ត្រូវ​សរសេរ​ផ្សំ​ជាមួយ​គឺជា​កិរិយាសព្ទ មិន​អាចជា​នាម​បានទេ​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com