ជាតិ
លោក​ប្រាក់ សុខុន ទៅ​ចូលរួម​សន្និសីទ​កំពូល នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ពីថ្ងៃ​ទី​២៦-២៧ វិច្ឆិកា​
19, Nov 2016 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ដឹកនាំ​គណប្រតិភូ​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​១៦ នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ដល់ទី​២៧ ខែវិច្ឆិកា នៅ​ទីក្រុង អង់​តា​ណា​ណា​រី​វ៉ូ​(Antananarivo)​សា​ធារ​ដ្ឋ​ម៉ាសា​ហ្គា​ស្កា​។​



​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា សន្និសីទ​កំពូល​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធានបទ «​កំណើន​ដែលមាន​ការចែករំលែក និង​ការអភិវឌ្ឍ​ដេ​ល​មានការ​ទទួលខុសត្រូវ​៖​លក្ខខណ្ឌ​សម្រាប់​ស្ថិរភាព​ពិភពលោក និង​ក្នុងប្រទេស​ហ្វ្រ​ង់​កូ​ហ្វូ​ន​» ក្នុង​បំណង​ការពារ​នូវ​ភាពសម្បូរ​បែប បរិស្ថាន បេតិកភណ្ឌ ជំរុញ​បច្ចេកវិទ្យា​ថ្មី និង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍន៍ មនុស្សជាតិ​ប្រកបដោយ​ចីរភាព​។

​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​ហ្វូ​កូ​នី បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧០ ។ អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ គឺជា​ស្ថាបនិក​មួយអង្គ ក្នុងចំណោម​ស្ថាបនិក​ដទៃទៀត​។ បច្ចុប្បន្ន​អង្គការ​នេះ មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៨០ ដែល​ប្រើប្រាស់​ភាសា​បារាំង​(​សមាជិក​ពេញសិទ្ធិ​ចំនួន​៥៧ និង​សមាជិក​សង្កេតការណ៍​ចំនួន​២៣) ស្មើនឹង​ប្រជាជន​ប្រមាណ ៨៩០​លាន​នាក់ ដែល​តំណាង​ឲ្យ​មួយ​ភាគបី នៃ​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​។ ចំនួន​អ្នក​និយាយ​ភាសា​បារាំង ក្នុង​ពិភពលោក​មាន​ចំនួន​ប្រមាណ ២៧៨​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com