កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​មាន​អត្ត​ព​លិ​កជាង​៩​ពាន់​នាក់​មកពី​៧៥​ប្រទេសចូលរួម​នៅ​ឆ្នាំនេះ​
01, Dec 2016 , 11:51 am        
រូបភាព
ដោយ:
​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២១ ដែល​បាន​បិទ​កាលពីពេល​កន្លងទៅ​ថ្មីៗ ការប្រកួត​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែធ្នូ លើ​ទឹកដី​អង្គរ ខេត្តសៀមរាប មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជាជាង​៩​ពាន់​នាក់​មកពី​៧៥​ប្រទេស​ទូទាំង​ពិភពលោក​។ ចំនួន​នេះ​មានការ​កើនឡើង​ជាង​១​ពាន់​នាក់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ហើយ​វា​ក៏​ជា​ចំនួន​មួយ​ដែល​លើស​ការរំពឹងទុក​ផងដែរ​។



​ព្រឹត្តិការណ៍​ទេសចរណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​ឆ្នាំ​២០១៦ មាន​អត្ត​ព​លិ​ក​ចូលរួម​កើនឡើង​ជាង​១​ពាន់​នាក់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥ ដោយ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រមាណ​ជាជាង​៩​ពាន់​នាក់ ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ​ជាង​៨​ពាន់​នាក់​ប៉ុណ្ណោះ​។ អត្ត​ព​លិ​កជាង​៩​ពាន់​នាក់​នេះ​មកពី​៧៥​ប្រទេស​ទូទាំង​ពិភពលោក ក្នុងនោះ​អត្ត​ព​លិ​ក​កម្ពុ​ជាមាន​ចំនួន​ជាង​៤​ពាន់​នាក់ និង​អត្ត​ព​លិ​បរទេស​ជាង​៥​ពាន់​នាក់​។ 

​ចំនួន​អត្ត​ព​លិ​កជាង​៩​ពាន់​នាក់​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​ចំនួន​អ្នកចូលរួម​ប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​លើសពី​ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​ផងដែរ ព្រោះ​កាលពីពេល​កន្លងទៅ​ថ្មីៗ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​រំពឹងទុក​ត្រឹមតែ​ជាង​៨​ពាន់​នាក់​ស្មើ​ឆ្នាំមុន​តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ចំនួន​នេះ​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បិទ​បញ្ជី​មុន​ការកំណត់​ទៀតផង​។



​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​ទេ​ចរណ៍​រូបនេះ​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ខាងលើនេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គរការ​នានា​ដែល​ធ្វើការ​ផ្នែក​មនុស្សធម៌​។ ជាពិសេស ដើម្បី​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន​តំបន់​អង្គរ និង​បរិស្ថាន​បៃតង​។ លើសពីនេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​អង្គរ​។   

​កាលពី​ឆ្នាំមុន​ព្រឹត្តិការណ៍​នេះ​បាន​បិ​រ​ច្ចាក​ថវិកា​ប្រមាណ​ជាជាង​៥​ម៉ឺន​ដុល្លារ​ដល់​ផ្នែក​មនុស្សធម៌ ខណៈ​ឆ្នាំនេះ​អាច​នឹងមាន​ការកើនឡើង​។ ព្រឹត្តិការណ៍​រត់ប្រណាំង​បែប​ទេសចរណ៍​នេះ​ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​អប្សរា ក្រោម​ការដឹកនាំ​បច្ចេកទេស​របស់​សហព័ន្ធ​ខ្មែរ​ស្ម័គ្រចិត្ត​អត្តពលកម្ម​។ 

​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​លើក​ទី​២១​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ នៅលើ​ទឹកដី​តំបន់​អង្គរ​ខេត្តសៀមរាប​។ ការប្រកួត​នេះ​មាន​៣​វិញ្ញាសា គឺ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​បុរស​-​នារី​, រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​បុរស​-​នារី និង​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ​បែប​លក្ខណៈ​កម្សាន្ត​៕ 




Tag:
 រត់ប្រណាំង​
  ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com