ព័ត៍មានសុខភាព
សុខភាព៖ ជឿ​ទេ​ថា បា​យស​មួយ​កូនចាន​គោម ស្មើនឹង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ពីរ​កំប៉ុង​!!!
04, Dec 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​នៅពេល​យើង​និយាយ​អំពី​វិធី​បង្ការ​ជំងឺ​ទឹកនោមផ្អែម មនុស្ស​ភាគច្រើន​គឺ​ខ្វល់​ជាងគេ​លើ​អាហារ​មាន​ជាតិ​ផ្អែម​តែម្តង​។ ខណៈពេលដែល ការចៀសវាង​ការ​ញ៉ាំ​អាហារ​ផ្អែមៗ មាន​មនុស្ស​ជាច្រើន​មិ​បានដឹង​អំពី​អាហារ​ដែល​គេ​ញ៉ាំ​រាល់ថ្ងៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ ជាពិសេស​ការ​ញ៉ាំ​បា​យស ដែលជា​អាហារ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​យើង​តែម្តង​។​

 
​តាម​ការស្រាវជ្រាវ​នាពេល​បច្ចុប្បន្ននេះ​បាន​រកឃើញ​នូវ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​គឺថា បា​យស​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃនេះ ពោរពេញ​ទៅដោយ​ជាតិ​អាមីដុង ដែល​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​។ 
 
​លោក Zee Yoong Kang ប្រធាន​ប្រតិបត្តិ​នៃ Health Promotion Board បាន​បង្ហាញថា នៅពេល​យើង​ញ៉ាំ​បា​យស​ជា​រៀងរាល់ថ្ងៃ អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​រហូតដល់ ១១​ភាគរយ​ឯណោះ​។ ប៉ុន្តែ ហេតុអ្វី​បានជា​បា​យស​ចឹ​ង​គ្រោះថ្នាក់​ម្លេះ​? ដោយ​ផ្អែក​ទៅតាម​ការស្រាវជ្រាវ​មកពី Harvard School of Public Health ដែល​ធ្វើការ​សិក្សា​រហូតដល់ ២០​ឆ្នាំ និយាយថា បា​យស​មិនមែន​ញ៉ាំ​ច្រើន​មាន​សុវត្ថិភាព​ដូច​មនុស្ស​ជាច្រើន​គិត​ឡើយ ព្រោះតែ​៖
 
​បា​យស​មួយ​ចានគោម​តូច​មួយ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​យ៉ាងហោចណាស់ ២​ដង​នៃ​ជាតិ​ផ្អែម​ក្នុង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​មួយ​កំប៉ុង​។ រឿងនេះ​ចាត់ទុកថា​អាក្រក់​ដោយសារតែ កាបូ​អ៊ី​ដ្រា​ត​នឹង​បំ​លែង​ទៅជា​ជាតិ​ស្ករ​នៅពេល​ចូលដល់​ក្នុង​ពោះវៀន ដូច្នេះ​បើសិនជា​ញ៉ាំ​ច្រើន វា​នឹង​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ជាមិនខាន​។​
 
​នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​វា​មិនល្អ​ចំពោះ​អ្នក​ឡើយ​។​
 
​កាលនា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​កាន់តែច្រើន តាមរយៈ​ការ​ញ៉ាំ​បា​យស​រាល់ថ្ងៃ វា​អាចធ្វើ​ឲ្យ​តម្រងនោម​ខូច​បាន ហើយ​ជំងឺ​ទឹកនោមផ្អែម​អាច​នឹង​ចាប់ផ្តើម​កើតមាន​។​
 
​ជា​អ​កុស​ល្យ ប្រជាជន​ខ្មែរ​យើង​នេះឯង​ដែល និយម​ញ៉ាំ​បា​យស​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​វា​ក៏​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​កាន់តែ​ខ្ពស់​ផងដែរ​។ អ្វីដែល​កាន់តែ​អាក្រក់​នោះ​គឺថា យើង​គ្រប់គ្នា​នឹង​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​កាន់តែខ្លាំង​កាលណា​ញ៉ាំ​បា​យស​កាន់តែច្រើន​។ យ៉ាងណាមិញ យើ​អាច​កាត់បន្ថយ​ការប្រឈមមុខ​នេះ​បាន​ច្រើន​រហូតដល់ ២០​ភាគរយ តាមរយៈ​ការ​ញ៉ាំ​អង្ករសម្រូប​ជំនួស​វិញ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com