ជាតិ
ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០១៧ ទាំងស្រុង​
06, Dec 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ព្រឹទ្ធ​សភាព​បានអនុម័ត​សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០១៧ ជា​ផ្លូវការ កាលពី​ថ្ងៃទី​១២ ខែធ្នូ​។ ការអនុម័ត​នេះ ប្រព្រឹត្តឡើង​ក្នុងសម័យ​ប្រជុំ​លើក​ទី​៩ ព្រឹទ្ធសភា​នីតិកាល​ទី​៣ ក្រោម​វត្តមាន​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​។​

 
​ព្រឹទ្ធសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​នេះ ទាំងស្រុង ក្រោយពី​រដ្ឋសភា​បាន អនុម័ត​ថវិកាជាតិ​ចំនួន ២០,១៨៤,៤៥៧​លាន​រៀល ស្មើ​ជាង ៥​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​លើ​វិស័យ​នានា ក្នុង​ឆ្នាំ​២០១៧​។​
 
​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា កន្លងទៅនេះ រដ្ឋសភា​បានអនុម័ត​ច្បាប់​ថវិកា​លើស​ឆ្នាំ​២០១៦ ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​រដ្ឋាភិបាល​ចំណាយ​ឆ្នាំ​ក្រោយនេះ ក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​។​
​ក្រៅពី​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ ព្រឹទ្ធសភា​បាន​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕

Tag:
 ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com