កីឡាជាតិ
ជាតិ
​ចំបាប់​ជើងឯក​អាស៊ាន​៖ ឆាយ ច័ន្ទ​រស្មី ត្រៀម​ដណ្តើម​មាស​ជាមួយ​កីឡាការិនី​វៀតណាម​
06, Dec 2016 , 3:24 pm        
រូបភាព
ដោយ:
​ម្ចាស់ផ្ទះ​កម្ពុ​ជាមាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​មួយចំនួន​ក្នុង​ដៃ​ពី​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦(Southeast Asian Wrestling Championship 2016) ក្រោយពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​មួយ​ព្រឹក​នៅ​ថ្ងៃទី​៦ ខែធ្នូ លើ​ទីលាន​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការប្រកួត​នឹង​បន្ត​នៅ​រសៀល​នេះ​។



​កីឡាការិនី​ចំបាប់ ឆាយ ច័ន្ទ​រស្មី បាន​កក់​មេដាយប្រាក់​មួ​យ​គ្រឿង​ជូន​ម្ចាស់ផ្ទះ​កម្ពុជា​ពី​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦​លើ​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម បន្ទាប់ពី​បានឈ្នះ​ពីរ​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​លើ​កីឡាការិនី​កម្ពុជា និង​កីឡាការិនី​ថៃ​។ កីឡាការិនី​កម្ពុជា​រូបនេះ​ត្រូវ​ប្រជែង​យក​មេដាយមាស​ជាមួយ​កីឡាការិនី​វៀតណាម​ក្នុង​ជុំ​ទី​៣ ដែលជា​ជុំ​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​នេះ​។

​ក្រោយពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​មួយ​ព្រឹក​នៅលើ​ទីលាន​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃទី​៦ ខែធ្នូ កម្ពុជា​ក៏បាន​មេដាយ​សំរឹទ្ធ​មួយចំនួន​ផងដែរ​ជូន​កម្ពុជា​។ ប៉ុន្តែ​ក្នុងចំណោម​៦​ប្រទេស​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ វៀតណាម​កំពុង​នាំមុខគេ​លើ​ចំនួន​មេដាយ ខណៈ​ការប្រកួត​នឹង​បន្ត​នា​ល្ងាច​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com