អន្តរជាតិ
យ៉ាងហោច ១៨​នាក់​ស្លាប់​ព្រោះ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៥រ៉ិចទ័រ នៅ​កោះ​ស៊ូ​ម៉ា​ត្រា​
07, Dec 2016 , 10:37 am        
រូបភាព
រូបភាព៖ គណនី Twitter azwirnazar
រូបភាព៖ គណនី Twitter azwirnazar
ដោយ: ថ្មីៗ
​មនុស្ស​យ៉ាងហោចណាស់ ១៨ នាក់​ស្លាប់​ដោយសារ​ការបាក់​អាគារ​ក្រោយ​ការរញ្ជួយ​ដី​កម្រិត ៦,៥​រ៉ិ​ច​ទ័​រ​នៅ​ខេត្ត​អា​ឆេ (Aceh) លើ​កោះ​ស៊ូ​ម៉ា​ត្រា​នៅ​ថ្ងៃ​ពុធ​​ទី ៧​ធ្នូ​នេះ។ ហើយ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ច្រើន​ទៀត​។​

​ខេត្ត​អា​ឆេ បាន​រង​ការវាយប្រហារ​ដោយសារ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កម្រិត ៦,៥​រ៉ិ​ច​ទ័​រ ហើយ​មុ​ស្ស​យ៉ាងហោចណាស់ ១៨​នាក់​បាន​ស្លាប់​ដោយ​អាគារ​បាក់​រលំ​សង្កត់​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​មនុស្ស​១៨​នាក់​ស្លាប់​គិត​ត្រឹម​ពេលនេះ បើតាម​ទិន្នន័យ​ដែល​ផ្តល់​មក​ដោយ​មន្ទីរពេទ្យ​។ អ្នកស្លាប់​ខ្លះ​ជា​ក្មេង​តូច​»​។ នេះ​បើតាម​ការបញ្ជា​ក់ថា អភិបាលរង​ស្រុក Pidie Jay ដែលជា​កន្លែង​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​គ្រោះមហន្តរាយ​នេះ​។  
 
​ចំណែក​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អះអាងថា គ្រោះ​រញ្ជួយ​ដី​នេះ​ពិតជា​ខ្លាំង ហើយ​អាគារ​ជាច្រើន​បាក់​រលំ​ក្រោយ​រញ្ជួយ​ដី​កើតឡើង​។ មនុស្ស​ជាច្រើន​ភ័យ​ស្លន់ស្លោរ​ខ្លាំង​និង​រត់​ចេញពី​ផ្ទះសម្បែង​ទៅរក​កន្លែង​មាន​សុវត្ថិភាព​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com